ព័ត៌មានជាតិ
ចង់ទៅលេងអត់ ? តំបន់ទេសចរណ៍មួយនៅកោះរ៉ុង បើកដំណើរការឡើងវិញហើយ
រដ្ឋបាលក្រុងកោះរ៉ុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹមឡើងវិញហើយ ក្រោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើការយកសំណាកតេស្តលើកទី២ រកវីរុសកូវីដ-១៩ លើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះតូចប្រមាណជាង៦០០នាក់ ដោយទទួលលទ្ធផលអវិជ្ជមាន១០០ភាគរយ នេះបើតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង។

លោក នួន ប៊ុនថុល បានឲ្យដឹងដែរថា មកដល់បច្ចុប្បន្ននេះអ្នកជំងឺខ្លះ ទទួលបានការព្យាបាលជាសះស្បើយ និងបានវិលត្រឡប់មកកាន់លំឋានរៀងៗខ្លួនវិញ និងបន្តធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដោយឡែកទាក់ទងការរកស៊ីដឹកភ្ញៀវទេសចរណ៍ចេញ-ចូលផ្សេងៗ លោកអភិបាលក្រុងកោះរ៉ុង ក៏បានបញ្ជាក់ថា ចំពោះអ្នកដំណើរតាមទូកផ្សេងៗ រឺម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ គឺអាចដំណើរការដឹកភ្ញៀវទេសចរណ៍ចេញ-ចូលមកភូមិកោះតូចបានដូចធម្មតា។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង បានសម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ក្រោយលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើប្រជាពលទូទាំងភូមិ រកឃើញអ្នកវិជ្ជមាន សរុបចំនួន២៤នាក់ ស្រី១៣នាក់ ហើយមកដល់ពេលនេះ អ្នកខ្លះបានជាសះស្បើយ និងបានវិលត្រឡប់មកកាន់លំឋានរៀងៗខ្លួនវិញ៕
ដោយ ៖ កោះកែវ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


