Connect with us

ព័ត៌មានជាតិ

កំពង់ផែទឹកជ្រៅដំបូង​នៅស្រុកខ្មែរ​ គ្រោងចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុគ្រោងចាប់ផ្តើម​សាងសង់​នៅឆ្នាំ២០២២ និង​បញ្ចប់នៅឆ្នាំ២០២៥ខាងមុខ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦សីហានេះថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅមិនទាន់បានសាងសង់នៅឡើយទេ អាចសាងសង់នៅក្នុងឆ្នាំ​២០២២​ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា « ឥឡូវកំពុងបញ្ចប់ការងារលំអិតផ្នែកឌីហ្សាញ ហើយរៀបចំក្រុមហ៊ុនសាងសង់។ អីចឹងទាល់តែឆ្នាំ២០២២ ទើបចាប់ផ្តើមសាងសង់និងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ»។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូរជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិ ដែលអាចទទួលចុះចតនាវាធំៗបើកតាមផ្លូវសមុទ្យអន្តរជាតិ ឆ្លងកាត់ដែនសមុទ្យរបស់ប្រទេសកម្ពុជា។

បើតាមលោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុធ្លាប់បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនសាងសង់កំពង់ផែព្រះសីហនុដំណាក់កាលដំបូងបានរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះរួចរាល់ហើយ។

លោកអភិបាលបានបន្តថា ជប៉ុនបានគាំទ្រក្នុងការសាងសង់អភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ៣ដំណាក់កាលបន្តទៀត។ ដោយដំណាក់កាលទី១ ដែល​ត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងកំពង់ផែ​មានជម្រៅទឹករហូតដល់ ១៤,៥ម ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណជា ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅកំពង់ផែព្រះសីហនុបាន។

ដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យកំពង់ផែព្រះសីហនុមានជម្រៅរហូត​ដល់១៨ម ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់កំពង់ផែដែលមានជម្រៅទឹក១៨ម នាវានៅលើពិភពលោកនឹងអាចចុះចតនៅកំពង់ផែព្រះសីហនុបានរហូតទៅដល់៩៧%។

ផ្លូវទឹកនៅខេត្តព្រះសីហនុ មានកំពង់ផែធំៗចំនួន៣ គឺកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្ទឹងហាវ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង​៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះបានបម្រើនូវសេវាកម្ម ចំនួនបួនរួមមាន៖ ទីមួយប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទីពីរ សម្រាប់ដឹកជញ្ជូន​ទំនិញរាយ ទីបីសម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទីបួនប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៤ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤២ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម