ព័ត៌មានជាតិ
វ៉ាក់សាំងដូសទី៣ បើចាក់មុនកំណត់ ៦ ទៅ ៨ខែ អាចមានផលប៉ះពាល់ដែរ ឬទេ?
លោកស្រី ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញថា គម្លាតនៃការចាក់វ៉ាក់សាំងដូសទី៣ បើលើសខ្វះបន្តិចបន្តួចមិនជាបញ្ហាទេ សូមកុំព្រួយបារម្ភ ខណៈការចាក់វ៉ាក់សាំងដូសទី៣នេះ ធ្វើឡើងស្របពេលមេរោគបំប្លែងថ្មី Delta កំពុងវាយលុកនៅកម្ពុជា។

ទាក់ទងទៅនឹងសាធារណជនមានការឆ្ងល់ពីគម្លាតនៃការចាក់វ៉ាក់សាំងដូសទី៣ដែលត្រូវការមានចម្លោះពី៦ខែ ទៅ៨ខែបន្ទាប់ពីដូសទី១ ចំណែកអ្នកមិនទាន់គ្រប់អាចចាក់បានទេ?
ជុំវិញចម្ងល់នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសាសន៍ថា ការសិក្សាមានហើយ ប៉ុន្តែពេលខ្លះចន្លោះប្រហោងក៏មានដែរ ដែលគេអត់អាចធានាថា១០០%បែបណានោះទេ ព្រោះនេះជារឿងថ្មីដែលត្រូវរៀនសូត្រទាំងអស់គ្នា។ ហើយអ្វីដែលសំខាន់សម្រាប់យើងទាំងអស់គ្នា គឺត្រូវការពារសរីរាង្គខ្លួនឯងឱ្យបានមាំទាំ ហើយក្នុងបរិបទដែលវីរុស ដែលតា កំពុងតែចរាចរណ៍។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ចំពោះសំណួរសួរថា បើខ្វះមិនគ្រប់៦ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើងត្រូវពិនិត្យមើលថេរវេលានៃការបង្កើតនូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាងនឹងចាប់ផ្ដើមបង្កើតអង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើតអង់ទីគ័រនេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអង់ទីគ័របានដែរ។ ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន បើចាក់តែមួយដូស គឺអាចការពារសរីរាង្គយើងបានដែរ តែបានចំនួនទាប មិនបានដល់ចំនួនដែលគេរំពឹងទុក”។

លោកស្រីមានប្រសាន៍បន្ថែមទៀតថា៖ “ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាតនៃវីរុស ដែលតា ដើម្បីសុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹងសូមបងប្អូនកុំព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែទៅ។ ប៉ុន្តែសម្រាប់កម្ពុជាយើង កំពុងមានបញ្ហាវាយលុកនៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹង នេះជាការចាំបាច់ ប៉ុន្តែក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរំលឹកដែរថា ប៉ុន្តែសម្រាប់មន្ត្រីរាជការ ត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំង។ សម្ដេចតេជោបានចេញព្រះរាជក្រឹត្យ ណែនាំឱ្យមន្ត្រីរាជការទាំងអស់ត្រូវទៅចាក់វ៉ាក់សាំង។ មិនមែនមិនគោរពសិទ្ធិមនុស្សទេ គឺគោរពហួសពីគោរពទៅទៀត គោរពសិទ្ធិរស់រានមានជីវិត គោរពកុំឱ្យមានអ្នកឈឺ បើឈើក៏ឱ្យស្រាល ហើយកុំឱ្យបាត់បង់ជីវិត គឺជាការជួយជីវតទៅវិញទេ។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ គឺកម្ពុជាអនុវត្តមុនប្រទេសជិតខាង ដែលបានចាក់ជូនក្រុមជួរមុខ ទាំងគ្រូពេទ្យទាំងវិស័យរដ្ឋ និងឯកជន ក៏ដូចជាក្រុមសមត្ថិកិច្ចអាជ្ញាធរ ក្រុមមន្ត្រីរាជការស៊ីវិលដែលធ្វើការបម្រើការប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា។
ចាក់វ៉ាក់សាំងដូសទី៣នេះ កម្ពុជាប្រើវ៉ាក់សាំងប្រភេទ អាស្ត្រាសេណេកា ដែលកម្ពុជាទើបទទួលបានជំនួយពីអង់គ្លេស និងជប៉ុន ព្រមទាំងបញ្ជាទិញបន្ថែមទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


