ព័ត៌មានជាតិ
ក្រុមហ៊ុននាំចូលជ្រូករស់ចំនួន ៤ ស្នើសុំនាំចូលជ្រូកផ្គត់ផ្គង់តម្រូវការទីផ្សារនៅកម្ពុជា
ក្រុមហ៊ុននាំចូលជ្រូករស់ចំនួន ៤ កាលពីថ្ងៃទី ១២ ខែសីហា បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងការដាក់ដេញថ្លៃនាំចូលជ្រូករស់ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការខ្វះខាតនៅកម្ពុជា។

ក្រុមហ៊ុនទាំង ៤ បានបានឱ្យដឹងថា ដោយសារតែកន្លងមកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញគោលការណ៍ អនុញ្ញាតឱ្យនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជាអនុញ្ញាតឲ្យតែបក្ខពួកខ្លួនមិនមានតម្លារភាពធ្វើឲ្យឈ្មួញដែលនាំចូលមាន លក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារធ្វើឱ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។
ចំណែកក្រុមហ៊ុនដទៃទៀតដែលមិនមែនជាបក្ខពួកមិនមានឱកាសដើម្បីទទួលបានសិទ្ធិនាំចូលដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរីបាននោះទេកត្តានេះធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានាដែលបានចុះបញ្ជីពាណិជ្ជកម្មយ៉ាងខ្លាំងលើសពីនេះទៀតនោះគឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

ក្រុមហ៊ុនទាំង ៤ បានសង្កត់ធ្ងន់ថាប្រសិនបើរាជរដ្ឋាភិបាលយកគោលការណ៍នាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុកនេះដាក់ដេញថ្លៃនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ក្នុងនោះអាចប្រមូលចំណូលចូលថវិកាជាតិជាង ៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។
ក្រុមហ៊ុនទាំង ៤ នោះរួមាន ក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា(អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក។

តាមការអះអាងរបស់ក្រុមហ៊ុន ប្រសិនបើរាជរដ្ឋាភិបាលយកគោលការណ៍នាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុកនេះដាក់ដេញថ្លៃនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ដូចជា អាចប្រមូលចំណូលចូលថវិកាជាតិជាង ៣ លានដុល្លារ ក្នុងមួយឆ្នាំៗ ព្រោះក្នុងមួយក្រុមហ៊ុន អាចមានសិទ្ធិនាំចូលសត្វជ្រូករស់បាន ៩៦០ ក្បាលក្នុង ១ថ្ងៃ ហើយត្រូវបង់ចូលថវិកាជាតិជាងកន្លះលានដុល្លាអាមេរិកក្នុង១ឆ្នាំសម្រាប់មួយក្រុមហ៊ុនចុះបើ ៧ក្រុមហ៊ុនគឺ ជាង៣លានដុល្លាអាមេរិក។
ទី២ ជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យមិនថ្លៃហួសហេតុដូចសព្វថ្ងៃនេះទេ និងកត្តាដេញថ្លៃនេះធ្វើឲ្យបន្ថែមបន្ទុកចំណាយដល់ក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ដែលអំណោយផលល្អដល់អ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារដោយសេរីទៀតផង៕ ដោយ៖ណារី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


