សេដ្ឋកិច្ច
កម្ពុជាចំណាយជាង ១,៦ ពាន់លានដុល្លារ ក្នុងការនាំចូលប្រេង
កម្ពុជាបានចំណាយប្រាក់ជាង ១,៦៨ ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក កាលពីឆ្នាំ ២០២៥ ធ្លាក់ចុះប្រមាណ ១១% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីដំណើរការដឹកជញ្ជូន និងការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកប្រើប្រាស់។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម តម្លៃនាំចូលប្រេងសរុបនោះ ការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ១,២៥ ពានលានដុល្លារ ធ្លាក់ចុះ ១១% និងប្រេងសាំង មានតម្លៃ ៨៤០ លានដុល្លារ ធ្លាក់ចុះ ១១,២៤%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ដើមឡើយយើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស កំណើនប្រើប្រាស់ប្រេងមានន័យថា ដំណើរការដឹកជញ្ជូន សេដ្ឋកិច្ច ឬសេវាកម្ម វាដើរ ប៉ុន្តែឥឡូវ ដំណើរការសេដ្ឋកិច្ចពិបាកប៉ាន់ស្មានដោយសារប្រេងណាស់។
អ្នកឧកញ៉ាបានបន្ថែមថា ការនាំចូលប្រេងធ្លាក់ចុះ បណ្ដាលមកពីប្រជាពលរដ្ឋ និងរោងចក្រមួយចំនួន គាត់ប្រើអគ្គិសនីជំនួសដោយប្រេង ជាពិសេសគឺយានយន្ត ឥឡូវយើងឃើញហើយ វាច្រើនតែប្រើរថយន្តអគ្គិសនី ជំនួសដោយប្រេង។

អ្នកឧកញ៉ា លឹម ហេង លើកឡើងថា៖ «វាមិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចយើងទេ កំណើនសេដ្ឋកិច្ចយើងនៅតែកើនហើយថាមពលបៃតងមកជំនួស ថាមពលវារីអគ្គិសនីដែលកម្ពុជាកំពុងបង្កើនជាង ៦០% នៅទូទាំងប្រទេសទៅហើយ ដល់អញ្ចឹងការនាំចូលប្រេងនឹងថយចុះជាបណ្ដើរៗ»។
កម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


