Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​៖ជំនួយហិរញ្ញវត្ថុរបស់អូស្ត្រាលីរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​

បានផុស

នៅ

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​បាន​លើកឡើងថា ​ជំនួយ​ហិរញ្ញវត្ថុ និងបច្ចេកទេស​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី គឺមាន​លក្ខណៈស្របគ្នា​ទៅនឹង​អាទិភាព​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​បរិបទ​នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​អនុវត្ត​ផែន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​រី ១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ បាន​លើក​ឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២១​ខណៈ​អនុញ្ញាតឱ្យ លោក PABLO KANGឯកអគ្គរាជទូត​នៃ​ប្រទេស​អូស្ដ្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារតាម​ប្រព័ន្ធ Video Conference​។​

ក្នុងឱកាស​នោះ​លោក PAELO KANG ឯកអគ្គរាជទូត​អូស្ត្រាលីបាន​ជម្រាបជូន លោក​អគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រីនូវ​វឌ្ឍនភាព​នៃ​គម្រោង​នានា​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលីដូចជា គំនិត​ដូច ផ្ដើម​ភាពជា​ដៃគូរ​មេគង្គ​-​អូស្ត្រាលី មជ្ឈមណ្ឌល​មេគង្គអូស្ត្រាលី​សម្រាប់​ទឹក និង ប្រព័ន្ធ​ពា​រា​សាស្ត្រ​, ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគ​ក​សិ​ចំណីអាហារ​។​

ទន្ទឹមនេះ លោក​អគ្គរាជទូត ក៏បាន​លើកឡើង​នូវ​សំណើ​ផ្តល់​ការគាំទ្រ​ដល់កម្ពុជា​លើ​កិច្ចការ​មួយចំនួនទៀត ដូចជា ការសិក្សា​បុ​រេ​សមិទ្ធិ​ក្នុងការ​បង្កើត​សួ​នក​សិ​-ឧស្សាហកម្ម​, កម្មវិធី​ពន្លក​ចំណេះ និងការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេលខាងមុខ ។​

បន្ថែម​ពីនេះ លោក​អគ្គរាជទូត ក៏ បាន​ជម្រាបជូន លោក​អគ្គបណ្ឌិត​សភាចា​រ្យឧបនាយករដ្ឋមន្ត្រី អំពី​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​រយៈពេល​៥​ឆ្នាំ​បន្ទាប់ ដែលមាន​ថវិកា​គាំទ្រ​ប្រមាណ ៩០ លាន​ដុល្លា​អូស្ត្រាលី និង អាទិភាព​សំខាន់ៗដែល​នឹង​ផ្តោត​សម្រាប់​កម្មវិធី​ជំហាន​បន្ទាប់​នេះ ។​

ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់ លោក​អគ្គរាជទូតលោ​កម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់ និងថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អូ​ស្ត្រា​ដែល​បានផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ កន្លងមក ។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​សំដែង​នូវ​សេចក្តី រីករាយនិងការគាំទ្រ​ចំពោះ​សំណើ​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង បច្ចេកទេស​បន្ថែម​ដល់​កម្ពុជានិង កម្មវិធី​អភិវឌ្ឍន៍​ក្នុង ជំហាន​បន្ទាប់​របស់​រដ្ឋាភិ​បាល​អូស្ត្រាលី ផងដែរ ។​

ជាមួយគ្នានេះដែរ​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាទិភាព​ចំពោះ​របស់​រដ្ឋាភិបាល គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​ពល​ជាល​ជំងឺ​ភូ​ជៈ​១៩ និង ការកសាង សមត្ថភាព​កម្ពុជា​ដើម្បី​អាច​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩ ១៩ ក្នុង​រយៈពេល​មធ្យម និងវែងហើយ​អំឡុង​ពេលនេះរាជរដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ដោយ​ផ្តោតលើ​គោលការណ៍​គន្លឹះ​ចំនួន​បី​គឺ ការ​ងើបឡើងវិញកំណែទម្រង់ និងភាព​ធន់ ដែល​ផ្តោតលើ​ការគាំទ្រ​វិស័យ​អាទិភាព​ជាច្រើនជាពិសេស​វិស័យ​ដែល​រង​ផល​ប៉ះ ពាល់​ខ្លាំង​ដោយ​វិបត្តិ​ជំងឺ​កូ​វីន​-១៩​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​បញ្ជាក់ថា​« ក្នុងន័យនេះ ជំនួយ​ហិរញ្ញវត្ថុ និងបច្ចេកទេស​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី គឺមាន​លក្ខណៈស្របគ្នា​ទៅនឹង​អាទិភាព​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​បរិបទ​នៃ​ការរីក​រាល​ដាល​ជំងឺ​កូរ​វីដ​១៩​ដែល​នឹង​រួម ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​អនុវត្ត​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​រី ១៩»​។​

ទន្ទឹម​នោះ​, លោក​អគ្គ​បណ្ឌិតសភា​ពា​រ្យ ឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់​យោបល់​ជូន អគ្គរាជទូត ធ្វើការ​ពិភាក្សា បន្ថែម​ជាមួយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ និង ដៃគូ​អភិវឌ្ឍន៍​នានាដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​មាន​លក្ខណៈបំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក និង មាន​ភាព​ប្រទាក់ក្រឡា​គ្នា ។​

គួរ​បញ្ជាក់ថា ​នៅក្នុង​ជំនួប​នោះ​ក៏មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នាគម្រោ​ង​នៃ​ការសិក្សា​បុ​រេ​សមិទ្ធិ​នៃ​ការបង្កើត​សួ​នក​សិ​-ឧស្សាហកម្ម​រវាង​តំណាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋ កិច្ច​ជាតិ និង​

តំណាង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម