ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារបានពង្រីកវិសាលភាពនៅទូទាំងប្រទេស
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ សីហានេះថា ការចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំបានបើកយុទ្ធនាព្រមគ្នាជាលើកដំបូងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមរាជធានីខេត្តចំនួន៤រួមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ និងខេត្តកោះកុង។ លោកស្រីបានបន្តថា រហូតមកដល់ពេលនេះការចាក់វ៉ាក់សាំងដល់កុមារបានពង្រីកវិសាលភាពនៅទូទាំងប្រទេសហើយដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
ចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាល់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន៧០៣,០៦៧នាក់ ស្មើនឹង៣៥.៧៤ភាគរយធៀបនឹងគោលដៅ១,៩៦៦,៩៣១នាក់នៅទូទាំងប្រទេស និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន១៦៤នាក់។

គួរបញ្ជាក់ថាក្រៅពីចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ ក្រុមគ្រូពេទ្យកំពុងមមាញឹកចាក់ដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានចំនួន៨,៥៦៩,៧០២នាក់ ស្មើនឹង៨៥.៧០ភាគរយធៀបនឹងគោលដៅ១០លាននាក់ ចាក់ដូសទី២បាន៧,៥៧៧,៩៦៨នាក់ និងចាក់ដូសទី៣ ឬដូសជំរុញបានចំនួន២០៥៤៣៥នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


