ព័ត៌មានជាតិ
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ៖ មន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំត្រូវធ្វើជាអាណាព្យាបាលជួយដល់គ្រួសារអតីតយុទ្ធជនដែលបានចងសម្ព័ន្ឋមេត្រីភាព
ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន អញើញជាអធិបតីភាព ក្នុងពិធីចងសម្ព័ន្ឋមេត្រីភាពរវាងបណ្តាមន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំ ជាមួយនឹងគ្រួសារអតីតយុទ្ធជន១៤១គ្រួសារ បានមករស់នៅកសាងជីវិតថ្មីលើដីសម្បទានសង្គមកិច្ច ដែលម្តេចតេជោ ហ៊ុន សែន បានប្រគល់ផ្ទះនិងដី ជូនអតីតយុទ្ធជនដែលមានការខ្វះខាត កាលពីកន្លងមកថ្មីៗនេះ ស្ថិតនៅឃុំ ក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា អតីតយុទ្ធ ជន១៤១ គ្រួសារ សុទ្ធតែគ្មានដីនិងមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅក្នុងខេត្តកំពង់ធំ បានចាប់ឆ្នោតទទួលយកក្បាលដីក្នុងមួយគ្រួសារ១៥០០០ម៉ែត្រការ៉េ និងផ្ទះមួយខ្នងដែលមានទំហំ 7 ម៉ែត្រគុណ 5 ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីថ្ងៃទី 22 ខែឧសភាឆ្នាំ 2021កន្លងមកនេះ ។

លោក ស ប៉ាហូ នាយករងសាលាខេត្តកំពង់ធំ បានអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងបណ្ដាមន្ទីរជុំវិញខេត្តជាមួយនឹងក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះនីមួយដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់បងប្អូនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ។
ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម បានកោតសរសើរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងកងកម្លាំង មន្ទីរអង្គភាព អាជ្ញាធរស្រុកឃុំ ដែលបានជួយធ្វើអតីតយុទ្ធជនមានថ្ងៃនេះ និងបានផ្តាំផ្ញើរឲ្យក្រុមការងារជួយគ្នារៀបចំធ្វើផ្លូវ ប្រព័ន្ឋភ្លើងអគ្គិសនីយ៍ បង្គន់អនាម័យ ចំណែកអតីតយុទ្ធជនទាំងអស់ត្រូវបង្ករបង្កើនផល ដាំដំណាំក្រប់មុខ ដើម្បីជួយសម្រួលការដោះស្រាយជីវភាពគ្រួសារ ។

នាយឧត្តមសេនីយ៍គន់ គីម មានប្រសាសន៍ថា និងខិតខំរកសម្បុរសជន មកជួយដល់បងប្អូនបន្ថែមទៀត ដើម្បីជួយឲ្យទីនេះក្លាយជាភូមិដ្ឋានដ៏ល្អរបស់សម្តេចតេជោ ឲ្យមានវត្តអារាម មន្ទីរពេទ្យ មានផ្សារ សាលារៀន សម្រួលភាពលំបាកជូនអតីតយុទ្ធជន ជាក់ស្តែងក្នុងថ្ងៃនេះ ឯកឧត្តមបាននាំយកនូវអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករមួយបេ ភួយមួយ ធុងទឹកមួយ ឃីដមួយកញ្ចប់ និងថវិកា៤០ម៉ឺនរៀល ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរឲ្យបណ្តាមន្ទីរអង្គភាពដែលសម្ព័ន្ឋមេត្រីភាព ជួយធ្វើជាអាណាព្យាបាលដ៏ល្អ ដល់ពួកគាត់ ដែលជួបនឹងការខ្វះខាតផ្សេងៗ ជួយដោះស្រាយបញ្ហាតាមលទ្ធភាពដែលអាចជួយបាន ទាំងការការផ្តល់គំនិតបច្ចេកទេស សម្ភារៈថវិការ ដល់គ្រួសារសម្ព័ន្ឋភាពរបស់ខ្លួន ឲ្យមានលទ្ធភាពនិងជីវភាពល្អប្រសើរ និងសុំឲ្យអតីតយុទ្ធជនទាំងអស់ ខិតខំការពារសុខភាពដោយអនុវត្តតាមវិធានការបីការពារនិងបីកុំ របស់សម្ដេចតេជោ ចៀសផុតពីជម្ងឺមេរោគដ៏សាហាវនេះ ៕
អត្ថបទ ៖ ប៊ុន រដ្ឋា


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


