Connect with us

ព័ត៌មានជាតិ

អំណោយ​ប្រគល់ជូន​គ្រូពេទ្យ២២​នាក់ នៅ​ស្រុក២ក្នុងខេត្តស្វាយរៀង ចំពោះ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​

បានផុស

នៅ

ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង នៅថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ និង​ស្បៀងអាហារ ព្រមទាំង​ថវិកា​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ នៃ​ស្រុក​ប្រតិបត្តិ​ស្វាយទាប ចំនួន ២២​នាក់ និង១២​នាក់ នៃ​ស្រុកប្រតិបត្តិជី​ភូ ដែលមាន​វិជ្ជមាន​កូ​វី​ដ១៩ ក្នុង​បេសកម្ម​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែលជា​និច្ចកាល​លោកជំទាវ​តែងតែ​យកចិត្តទុកដាក់​និង​គាំទ្រ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ ដែល​បាន​ខិតខំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដោយ​មិន​ខ្លាច​ការនឿយហត់​។​

ឯកឧត្តម​បណ្ឌិតបានបញ្ជាក់ថា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានផ្ដល់​អំណោយ​ជា​ស្បៀង​និង​ថវិកា​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៦២​នាក់ នៅតាម​បណ្ដា​ស្រុក​ប្រតិបត្តិ និង មន្ទីរពេទ្យ ខេត្ត ដើម្បី​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត នាំយកទៅ​ចែកជូន​ផ្ទាល់ដៃ​ផងដែរ​។​

ឯកឧត្តម​បណ្ឌិត បាន​ថ្លែង​ការ​កោត​សរសើរ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការលះបង់​របស់​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ដោយបាន​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​ការលះបង់​នេះ ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត នឹង ចងចាំ​មិនអាច​បំភ្លេច​បានឡើយ នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បញ្ជាក់​ឲ្យ​ឃើញថា​កងទ័ព​អាវ​ស បានចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏​អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ​​កម្ពុជា​។​

ឯកឧត្តម​បណ្ឌិត​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​សុខាភិបាល​ទាំងអស់ ​ត្រូវ​បង្កើន​នូវ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត​លើ​សុវត្ថិភាព និង​ការការពារ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងអំឡុងពេល​ព្យាបាល​អ្នកជំងឺ ។ ក្នុងឱកាស​នោះដែរ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនថា ដោយសារការខិតខំប្រឹងប្រែង និងមានផែនការច្បាស់លាស់របស់គណៈអភិបាលខេត្ត ដែលមានមន្ទីរ​សុខាភិបាល​ខេត្តជា​សេនាធិ​ការ និងមានការចូលរួមពីមន្ទីរស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងមានការគាំទ្រពីក្រសួង សុខាភិបាល ប្រមុខ​រាជរដ្ឋាភិ​បាលជាពិសេសមានការណែនាំផ្តល់យោបល់ និងឧបត្ថម្ភជាច្រើន ពីសំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែលជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង រួមទាំងការចាក់វ៉ា​ក់សាំង ប្រជាពលរដ្ឋសឹងទាំងអស់ផង ធ្វើឲ្យជំងឺ​កូ​វីដ​១៩ នៅក្នុងខេត្តស្វាយរៀងមាន​ថមថយយ៉ាងច្រើនសឹងតែថ្ងៃខ្លះគ្មាន។

ឯកឧត្តម​បណ្ឌិត​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​បង្កើន​នូវ​ការយក ចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត​លើ​សុវត្ថិភាព និង​ការការពារ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងអំឡុងពេល​ព្យា​បាល​អ្នកជំងឺ។ អំណោយ​ដែល​ផ្តល់ជូន​គ្រូពេទ្យ​ក្នុង​ម្នាក់ៗ​ទទួលបាន ៖ ថវិកា ១​លាន​រៀល​, មី​១​កេស​, ទឹក ផ្លែឈើ ១​កេស , ទឹកដោះគោឆៅ ១​ឡូ​, ស្ករស ១​គីឡូក្រាម​, ទឹក​សុទ្ធ ១​កេស​, ទឹក​សម្លាប់​មេរោគ ៥​លីត្រ​, ម៉ាស់ ១០០ , និង សាប៊ូ ៤​ដុំ​៕

​អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម