ព័ត៌មានជាតិ
មន្ត្រីជំនាញអះអាងថា ជំងឺដុំពកស្បែកគោ ក្របី អាចព្យាបាលជា បើម្ចាស់មើលថែបានល្អ
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា នៅប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងថា មានសត្វគោ ក្របី ជាច្រើននៅក្នុងខេត្តសៀមរាប បានកើតជំងឺដុំពកស្បែក ហើយព្រួយបារម្ភថា អាចធ្វើឱ្យសត្វគោ ក្របី របស់ប្រជាពលរដ្ឋងាប់ច្រើនធ្វើឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់។

ពាក់ព័ន្ធបញ្ហានេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ចាក់ដែរថា ជំងឺដុំពកស្បែកគោ ក្របី នេះ គឺអាចព្យាបាលជាសះស្បើយ និងអាត្រាងាប់មានចំនួនតិច ប្រសិនម្ចាស់សត្វបានមើលថែបានល្អ។ ដោយវិធីនៃការព្យាបាល គឺការពារទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈParacetamole អាចប្រើពពួក Dexametasone, Amoxiciline,Chlorazone,Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun។

លោកបានបន្តថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់០៩ ខែសីហា ឆ្នាំ២០២១ សភាពជំងឺដុំពកស្បែកគោនៅក្នុងខេត្តសៀមរាប មានកើតឡើងរប៉េះរប៉ោះ នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប។ ដែលមានសត្វឈឺសរុប៦៨៣ក្បាល, ព្យាបាលជា ៦៦៧ក្បាល កំពុងព្យាបាល៤៧ក្បាល និងងាប់ ០៦ក្បាល។
ជាមួយគ្នានេះ មន្ត្រីបសុពេទ្យអគ្គនាយកដ្ឋាន-ខេត្ត-ស្រុក-ភ្នាក់ងារសុខភាពសត្វភូមិ សហកាការជាមួយអាជ្ញាធរមូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយពីវិធានការការពារ អនាម័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់កសិករម្ចាស់សត្វចំនួន១២០០គ្រួសារ។ និងបានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹមសត្វបានជាច្រើនកន្លែង និងផ្តល់ឳសថ សម្ភារះបរិក្ខាបសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិតាមបណ្តាស្រុកសម្រាប់ជួយដល់ប្រជាពលរដ្ឋផងដែរ។

លោក ព្រំ វិច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ឈឺឬងាប់ ហាមលក់ដូរ ហាមយកសាច់របស់វាទៅបរិភោគ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មសត្វ។ ហើយនៅពេលពេទ្យសត្វចុះទៅចាក់វ៉ាក់សាំងដល់សត្វគោ ក្របីសូមចូលរួមសហការ និងយកសត្វទៅចាក់ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរលោក ព្រំ វិច ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានសត្វឈឺត្រូវធ្វើការទំនាក់ទំងជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរកមូលដ្ឋានឱ្យបានលឿន ដើម្បីខាងមន្ត្រីជំនាញជួយរកវិធីសាស្ត្រសង្គ្រោះបានទាន់ពេល។

សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោនេះ បង្កដោយវីរុស(Poxviridae)តាមរយៈសត្វល្អិតបឺតជញ្ជក់ឈាម មូស របោម រុយ ស្រួយ ដង្កែ ការចល័តសត្វឈឺពីតំបន់មួយទៅតំបន់មួយ និងការស៊ីចំណីជុំគ្នា។ ជំងឺនេះ ជាជំងឺចាស់សម្រាប់ប្រទេសគេ តែថ្មីសម្រាប់ប្រទេសកម្ពុជា៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


