ព័ត៌មានជាតិ
ស្ថានភាពឆ្លងជំងឺកូវីដ នៅភ្នំពេញថយចុះ តែកើនឡើងវីរុសបំប្លែងថ្មីដែលតា
ស្ថានភាពឆ្លងជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញមួយរយៈចុងក្រោយនេះ មានការថយចុះគួរឱ្យកត់សម្គាល់តែមានការកើនឡើងនៃជំងឺវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា deltaដែលកំពុងវាយលុកចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ។
លោកវេជ្ជវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១សីហានេះថា ចំនួនវិជ្ជមានជំងឺកូវីដ១៩នៅដើមខែសីហា ឆ្នាំ២០២១នេះ ហាក់មានការថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែបែរជាមានការកើនឡើងចំនួនជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅវិញ ដែលមានចំនួន១៦៨នាក់ ស្រី៧១នាក់ ដែលជាអ្នកដំណើរតាមជើងហោះហើរមកពីបរទេស និងប្រជាពលរដ្ឋក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យការឆ្លងជំងឺកូវីដ១៩ថយចុះនេះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងនិងបានអនុវត្តបានល្អប្រសើរនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ដូចជា៣កុំនិង៣ការពារ ដោយពួកគាត់បានចូលរួមអនុវត្តពាក់ម៉ាស់ទាំងអស់គ្នា រក្សាគម្លាតសុវត្តិភាព អនាម័យ លាងដៃជាមួយសាប៊ូ អាកុលឬជែល ពិសេសការចាក់វ៉ាក់សាំងបានជួយឱ្យមានភាពស៊ាំដែលអាចជួយកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។ ប៉ុន្តែបើមានឆ្លងក៏ស្ថិតក្នុងកម្រិតស្រាលផងដែរ។
លោកវេជ្ជវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា បច្ចុប្បន្ននេះអាជ្ញាធរបានត្រៀមមណ្ឌលព្យាបាល៣ទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីDeltaរួមមាន មណ្ឌលព្យាបាលមង្គលឧត្តមមណ្ឌលព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គី និងមណ្ឌលព្យាបាលសែនសុខ១ អតីតពិភពថ្មី សែនសុខ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានបន្ថែមថា អាជ្ញាធរក៏បានត្រៀមមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សម្រាប់ទទួលពលករខ្មែរមកពីព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា ចំនួន៨៣៦នាក់ នៅតាមរាជធានីខេត្តចំនួន២៣ លើកលែងខេត្តចំនួន២ប៉ុណ្ណោះដែលនៅមិនទាន់មានឆ្លងរួមមានខេត្តក្រចេះនិងខេត្តកែប៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


