Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា

បានផុស

នៅ

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ និងក្នុងនាមគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង១១ ដើម្បីជាការលើក​ទឹកចិត្តដល់កងកម្លាំងយើង ដែលបានខិតខំប្រឹងប្រែងចូលរួមសហការបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ កន្លងមក និងការងាររបៀចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរខ្ញុំបានធ្វើការចែកជូនដល់តំណាងប្រជាការពារខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៩០​នាក់/ប្រអប់ ។ ដែលគ្រឿងឧបភោគបរិគោគ បានប្រគល់ជូនកម្លាំងយើងនាឱកាសនេះ គឺម្នាក់ៗទទួលបាន ៖ មីជាតិ ចំនួន ០១កេស, ត្រីខ ០១យួរ, ទឹកដោះគោខាប់ ០៤កំប៉ុង, ថ្នាំដុះធ្មេញ ០១, ច្រាស់ដុសធ្មេញ០១, សាប៊ូដុំ ០១ដុំ និង ថវិកាចំនួន ២០,០០០រៀល ។

ជំនួសមុខឲ្យកម្លាំងយើង ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងកូនៗជាទីស្រលាញ់ និងក្រុមគ្រួសារ ស.ស.យ.ក ជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម