ព័ត៌មានជាតិ
បងប្អូនអតីតយុទ្ធជន ៥,៥៩៤ នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដូសទី៣
លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បងប្អូនអតីតយុទ្ធជន នៅខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ប្រភេទ Astra Zeneca នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងនៅតាមបណ្តាទីតាំងមណ្ឌលសុខភាពស្រុកក្នុងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ បានឲ្យដឹងទៀតថា ក្នុងខេត្តសៀមរាបមានបងប្អូនអតីតយុទ្ធជនចំនួនជាង ៦ពាន់នាក់ ក្នុងបានមកទទួលចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ទាំង២លើក ចំនួន ៥,៥៩៤នាក់ ខណៈថ្ងៃទី២៦នេះ មានបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប ចំនួន១.៤០០នាក់ហើយ បានទទួលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព៣មណ្ឌល ហើយចំពោះបងប្អូនអតីតយុទ្ធជននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ ។



លោកឧត្តមសេនីយ៍ទោ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ សម្រាប់ចាក់ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបពេល ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។
ខណៈពេលដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ ព្រមទាំងបានណែនាំ និងផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់គ្នា ទោះបានទទួលវ៉ាក់សាំងទាំង៣ដូសក្ដី ក៏ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តឲ្យបានជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មីប្រភេទ ដែលតា ដែលមានហានិភ័យខ្ពស់ដល់អាយុជីវិត៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



