ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជនមិនទាន់អាចនាំចូលវ៉ាក់សាំងកូវីដ១៩ដោយសារលក្ខខណ្ឌមួយចំនួន
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយ អាចនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាននៅឡើយទេ ដោយសារលក្ខខណ្ឌមួយចំនួន។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ៣១ ខែសីហានេះ ឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំង និងឧបករណ៍តេស្តរហ័ស ដោយត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល។
លោកស្រី បន្តថា រហូតមកដល់ថ្ងៃនេះ មិនទាន់មានក្រុមហ៊ុនឯកជនណាអាចនាំចូលវ៉ាក់សាំងកូវីដ១៩នៅឡើយទេ ដោយសារតែការកម្មង់ និងបញ្ជាទិញតិចតួចប្រហែលមានការលំបាកដែរ ខណៈដែលលោកស្រី អះអាងថា មានក្រុមហ៊ុនឯកជនខ្លះក៏ព្យាយាម ដើម្បីនាំចូលវ៉ាក់សាំង ចាក់ឱ្យសហការីរបស់ខ្លួន។
លោកស្រី យក់ សម្បត្តិបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនឯកជនអាចនាំចូលមកបាន អាចជូយរំលែកនូវបន្ទុករបស់រាជរដ្ឋាភិបាលបានច្រើន ដោយសារមិនអាចធ្វើតែផ្នែករដ្ឋបានទេ ត្រូវតែមានការចូលរួមពីដៃគូឯកជន។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាក់ប្រាប់ថា ខ្លួនមិនទាន់មាន វ៉ាក់សាំងកូវីដ១៩ Pfizer & Moderna សម្រាប់លក់ និងចាក់ជូនប្រជាពលរដ្ឋនៅឡើយទេ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបញ្ជាក់ថា មន្ទីរពេទ្យក៏ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថា មន្ទីរពេទ្យ និងអាចបញ្ជាទិញវ៉ាក់សាំងបាននៅពេលណានោះដែរ។
ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសិទ្ធបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជាឯកជនចាក់ជូនប្រជាពលរដ្ឋ ដោយត្រូវបង់ប្រាក់។
ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលអនុញ្ញាតឱ្យនាំចូលនោះគឺវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដោយក្រុមហ៊ុនឯកជនត្រូវប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ