Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ចាមសល់ប្រាសាទ​ ១៧ ទីតាំង ​ខ្លះ​សង់តាំងពី​សម័យ​នគរភ្នំ​និង​ចេនឡា

បានផុស

នៅ

នៅទូទាំង​ខេត្ត​កំពង់ចាម មាន​សំណង់​ប្រាសាទ​បុរាណ​ចំនួន ១៧ ដែល​នៅ​សេសសល់។ ប្រាសាទ​ខ្លះ​មានសភាព​ចាស់​ទ្រុឌទ្រោម​ ដោយសារ​អាយុ​កាល​សំណង់​​រាប់ពាន់​ឆ្នាំ​តាំង​ពី​សម័យ​នគរភ្នំ​និង​ចេនឡា។

បើ​តាម​ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​សេសសល់​ទាំង ១៧ នៅ​​ខេត្ត​កំពង់ចាម​មានឈ្មោះ​ដូចជា​៖

ស្រុកព្រៃឈរ

ប្រាសាទព្រះធាតុទឹកឆា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ប្រាសាទព្រះធាតុទឹកឆា (ប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទ​ស្រី​គ្រប់លក្ខណ៍) កសាង​ក្នុង​សតវត្សន៍ទី ១១ ពី​ថ្ម​ភក់និងថ្ម​បាយក្រៀម មានសភាពទ្រុឌទ្រោម។

-ប្រាសាទ​គុកយាយហម កសាង​ក្នុង​សតវត្សន៍ទី ១២ ពី​ថ្ម​ភក់និង​ថ្មបាយក្រៀម នៅសល់រូបរាង ៥០​ភាគរយ។

-ប្រាសាទ​គុកតាព្រហ្ម កសាង​ក្នុង​សតវត្សន៍ទី ១២ និង ១៣ ពី​ថ្ម​​បាយក្រៀម នៅសល់តែ​ខឿន។

ស្រុកបាធាយ

ប្រាសាទគោកខ្វិត

-ប្រាសាទភ្នំត្រប់ ឬភ្នំទ្រព្យ កសាង​ក្នុង​សតវត្សន៍ទី ១០ ពី​ឥដ្ឋ នៅសល់​រូបរាង ៧៥ភាគរយ។

-ប្រាសាទគោកខ្វិត កសាង​ក្នុង​សតវត្សន៍ទី ១១ ពី​ថ្ម​បាយក្រៀម នៅសល់​រូបរាង ៥០ភាគរយ។

ស្រុកស្រីសន្ធរ

-ប្រាសាទព្រះធាតុ​បារាយណ៍ កសាង​ក្នុង​សតវត្សន៍ទី ១១ ពី​ថ្ម​បាយក្រៀម នៅសល់​រូបរាង ៥០ភាគរយ

ស្រុកជើងព្រៃ

-ប្រាសាទភ្នំធំ កសាង​ក្នុង​សតវត្សន៍ទី ១១ ដោយ​ព្រះបាទ​សូរ្យវរ្ម័នទី ១

-ប្រាសាទគុកអំពិលទ្វារ កសាង​ក្នុង​សតវត្សន៍ទី ១០

-ប្រាសាទគុកព្រីងជ្រុំ កសាង​ក្នុង​សតវត្សន៍ទី ១១

ស្រុកកំពង់សៀម

ប្រាសាទនគរបាយជ័យ

-ប្រាសាទ​នគរ​បាយជ័យ កសាង​ក្នុង​សតវត្សន៍នៅ​ចុង​សតវត្សន៍ទី ១២ និង​ដើមសតវត្សន៍ទី ១៣ រជ្ជកាល​ព្រះបាទជ័យវរ្ម័នទី ៧ ពី​ថ្ម​ភក់និង​ថ្ម​បាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។

-ប្រាសាទភ្នំហាន់ជ័យ (ក្រុម​ប្រាសាទហាន់ជ័យ) កសាងក្នុង​សតវត្សន៍ទី ៧ ពី​ឥដ្ឋដុត និង​ថ្មភក់ មាន​សភាពទ្រុឌទ្រោម​។

-ប្រាសាទគុកព្រះធាតុ (ក្រុម​ប្រាសាទហាន់ជ័យ) កសាង​ក្នុង​សម័យ​អន្តរកាល​រវាងនគរភ្នំនិងចេនឡាពោលគឺ​សតវត្សន៍ទី ៦ ពីថ្មបាសាល់ (ថ្មពពុះពណ៌ប្រផេះ) បច្ចុប្បន្ន​មាន​សភាពទ្រុធទ្រោម។

-ប្រាសាទគុក​ខាងត្បូង (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុង​រជ្ជកាលព្រះបាទឥសានវរ្ម័នទី ១ នៅ​ចុង​សតវត្សន៍ទី ៦ និង​ដើម​សតវត្សន៍ទី ៧ ពី​ឥដ្ឋតាន់​និងថ្ម​ភក់ បច្ចុប្បន្ន​មាន​សភាពទ្រុឌទ្រោម។

-ប្រាសាទគុកល្វាទេ កសាង​ឡើងនៅ​​ក្នុង​សតវត្សន៍ទី ៦ អំពីថ្ម​ថ្លើមអណ្តើក និង​ថ្ម​បាយក្រៀម មាន​សភាពទ្រុឌទ្រោម។

-ប្រាសាទគុក​ឥសាន (ក្រុមប្រាសាទហាន់ជ័យ) កសាង​ក្នុង​សម័យ​អន្តរកាល​រវាងនគរភ្នំនិងចេនឡាពោលគឺ​សតវត្សន៍ទី ៦ ពីថ្ម​បាសាល់ បច្ចុប្បន្ន​សល់​តែ​ខឿន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម