ព័ត៌មានជាតិ
ក្រុមសង្គ្រោះ ចេញទូកទាំងយប់ជួយបុរសបុរស២នាក់ ខូចម៉ូតូទឹកក្នុងលម្ហរសមុទ្រ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅម៉ោងជិត១០យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ហើយម៉ូតូទឹកទាំង២គ្រឿងនេះបានខូចនៅកណ្តាលលំម្ហរសមុទ្រ។

មុនកើតហេតុ បុរស២នាក់នេះបាននាំគ្នាបើកម៉ូតូទឹកមកដល់ពាក់កណ្តាលផ្លូវលើផ្ទៃទឹកសមុទ្រ ស្រាប់តែម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង នៅចំណុចជិតកោះថាស។

ក្រោយទទួលបានដំណឹងនេះ ដើម្បីជួយសង្គ្រោះបុរសទាំង២នាក់ ដោយសារតែរលកសមុទ្រខ្លាំងពេក មិនអាចបញ្ជូនអូប័របាន ទើបលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទូកធំរបស់ក្រុមហ៊ុនGTVC ចេញទៅជួយសង្គ្រោះបុរសទាំង២នាក់។

លោកឧកញ៉ា មានប្រសាសន៍ថា នៅត្រង់ចំណុចដែលម៉ូតូទឹកទាំង២មានបញ្ហា គឺជាឃ្លងច្រកសមុទ្រ ដែលមានរលកខ្លាំងបំផុត បោកនាំម៉ូតូទឹកទាំង២គ្រឿងផ្ទប់ជាមួយនឹងថ្មក្បែរកោះ រួមផ្សំនិងធាតុអាកាសធ្លាក់ភ្លៀង និងមេឃងងឹតទៀត ធ្វើឲ្យការសង្គ្រោះជួបការលំបាក ប៉ុន្តែក្រោយការខិតខំព្យាយាមពីក្រុមការងារលើទូកសង្គ្រោះ របស់លោកឧកញ៉ា ការសង្គ្រោះបុរសទាំង២នាក់ ក៍ទទួលបានជោគជ័យដោយសុវត្ថិភាព ហើយបច្ចុប្បន្នបានបញ្ជូនមកដល់ដីគោកក្នុងក្រុងព្រះសីហនុហើយ។
បន្ទាប់បានពីបានជួយសង្គ្រោះជីវិត នាំមកដីគោកហើយនោះ បុរសទាំង២នាក់នេះលើកដៃសំពះហើយថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានធ្វើអន្តរាគមន៌ជួយសង្គ្រោះអាយុជីវិតពួកគាត់បានទាន់ពេលវេលា៕
អត្ថបទៈ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


