Connect with us

ព័ត៌មានជាតិ

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះប្រមូល​ទិញផ្លែមៀនផ្ទាល់​

បានផុស

នៅ

ដោយមាន​ការចង្អុលបង្ហាញ​ផ្តល់​អនុសាសន៍​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា​នេះ បានធ្វើ​ដំណើរ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិ​ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនួញ​វ័យក្មេង អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មានប្រសាសន៍ថា ជា​កិត្តិយស​ដ៏​ធំធេង​របស់លោក ដែល​បានរួម​ចំណែក​ជួយ​រំលែក​ការលំបាក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​ប្រជាពលរដ្ឋ​នាពេលនេះ​។ អ្នកឧកញ៉ា ដែលមាន​ងារ​ជា «​ឧកញ៉ា​បេះដូង​សាគរ​មនុស្សធម៌​» នេះ ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

មាន​សេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) របស់​ប្រជាពលរដ្ឋ​ស្ថិតនៅ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ត្រូវ​ជាប់គាំង​ខ្វះ​ទីផ្សារ​ប្រមាណ​ជាង៥​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​អាជ្ញាធរ​ប្រទេស​ថៃ​បិទ​ការ​នាំចូល​។

កាលពីដើម​ខែសីហា កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប្រមូល​ទិញ​ផ្លែ​មៀន​ដែល​អាច​ប្រមូល​ផល​បាន​ម្តងមកហើយ​ទៀត ដើម្បី​សម្រួល​កុំឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​មៀន​ខាតបង់​ថវិកា​ដែល​បាន​វិនិយោគ​លើ​ការដាំដុះ​នោះ​។​

ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះមក​ឈរជើង​ប្រមូល​ទិញ​ផ្លែ​មៀន​នៅក្នុង​ខេត្តបាត់ដំបង​អស់​រយៈ​ពេល​ជិត​២០​ថ្ងៃ​។ ផ្លែ​មៀន​ដែល​បាន​ប្រមូល​ទិញ ក៏​ត្រូវបាន​ចាត់ចែង​ដឹកយក​ជូន​មន្ត្រីរាជការ​នៅតាម​ក្រសួង​ស្ថាប័ន តាម​ខេត្ត ក៏ដូចជា​កងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពល​រដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

ទាក់ទង​នឹង​យុទ្ធនា​ការប្រមូលទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះដែរ អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ឲ្យ​ដឹងថា ការប្រមូលទិញ​រយៈពេល​ជិត​២០​ថ្ងៃនោះ គឺ​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​បាន​ជិត ២​ពាន់​តោន​។ ការប្រមូលទិញ​កាលពី​ជំ​ហ៊ាន​ទី​១ មិនទាន់​អស់​នៅឡើយ និង​មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ​ផង​នោះ ទើប​រូបលោក​បាន​រាយការណ៍ និង​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ទិញ​ផ្លែ​មៀន​បន្ត​។​

ទន្ទឹមនឹងនោះ ក្រោយ​ទទួលបាន​ការស្នើសុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានណែនាំ​ឱ្យ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តំណាង​សម្តេច​ផ្ទាល់​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀននៅ​សេសសល់​នេះ ហើយ​បើតាម​ការបញ្ជាក់​ពី​អភិបាលខេត្ត​បាត់ដំបង ផ្លែ​មៀន​ដែល​ត្រូវ​ប្រមូល​ទិញ​បន្ត​នេះ មាន​ចំនួន​៧​ចម្ការ​។​

សូមបញ្ជាក់ថា ការប្រមូលទិញ​ផ្លែ​មៀន​នេះ គឺ​ទិញ​តែ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ប៉ុណ្ណោះ​។ ដោយឡែក​ម្ចាស់​ចម្ការ​ដែលមាន​ជីវភាព​ធូរធា គឺ​មិន​ត្រូវបាន​ប្រមូល​ទិញ​នោះ​ឡើយ ហើយ​មួយវិញទៀត មៀន​របស់​អ្នក​ដែលមាន​ចម្ការ​ធំៗ​នោះ ក៏​មិនទាន់​អាច​ប្រមូល​ផល​បាន​ផងដែរ​។​

ម្យ៉ាងការអន្តរាគមន៍​នៅពេលនេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ទិញ​ផ្លែ​មៀន​ពី​ប្រជាពលរដ្ឋ​នាពេលនេះ បាន​ជួយ​រំលែក​ការ​ខាត់​បង់​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដោះ​ទាល់​របស់​ពួកគាត់​ផងដែរ​។ ការអន្តរាគមន៍​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​បង្ហាញឱ្យឃើញ​នូវ​កាយ​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​របស់​សម្តេច​តេ​ជោ​ចំពោះ​ប្រជាពល​រដ្ឋ​គ្រប់រូប​នៅពេល​ជួប​ការលំបាក​។​

បន្ថែ​មើល​នេះ ការអន្តរាគមន៍​នៅពេលនេះ គឺ​បាន​នាំមក​នូវ​ក្តី​រីករាយ​ជាខ្លាំង​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​មៀន​។ ពួកគេ​បាន​គោរព​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ក្តីមេត្តា និង​ការគិតគូរ​របស់​សម្តេច​ទាំង​ទ្វេ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម