ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញប្រកាសឱ្យបុគ្គលិកអប់រំជាង១ម៉ឺននាក់ទៅចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃទី៦ស្អែកនេះ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានប្រកាសឱ្យបុគ្គលិកអប់រំក្រោមឱវាទមន្ទីរ ដែលមានចំនួន១០,៦៧០នាក់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ អាស្ត្រាហ្សេនីកា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន១៤កន្លែង នៅក្នុងរាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនបុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ចំនួន១០,៦៧០នាក់មានរយៈពេល៣ទៅ៤ថ្ងៃទៅតាមទីតាំងនីមួយៗ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះតទៅដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណចាក់វ៉ាក់សាំងដូសទី១និងដូសទី២។
លោកប្រធានមន្ទីរបានបន្តថា ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅបានល្អប្រសើរ ត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស និងគោរពគម្លាតសុវត្ថិភាពដើម្បីការពារការឆ្លងរាតត្បាតជំងឺកូវីដ១៩។

បើតាមលោក សោម សុផល្លា ប្រធានការិយាល័យរដ្ឋបាល និងបណ្តុះបណ្តាលនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលិកអប់រំដែលត្រូវចាក់ដូសទី៣ នឹងចាក់នៅតាមទីតាំងចំនួន១៤កន្លែងក្នុងរាជធានីភ្នំពេញ រួមមានទី១ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មាន១១សាលាមានចំនួន១០៧០នាក់ ទី២ នៅមន្ទីរពេទ្យបង្អែកចតុមុខ មាន១២សាលាមានចំនួន១០១៩នាក់ ទីតាំងទាំងពីរនេះចាក់ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩កញ្ញា។ ទី៣. មន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ មាន១២សាលាមានចំនួន៧១៨នាក់ ទី៤.មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខ មាន១៦សាលាមានចំនួន៧៣៤នាក់ ទី៥ មន្ទីរពេទ្យបង្អែកច្បារអំពៅ មាន៣១សាលា មានចំនួន៩៥៣នាក់ ទី៦. មន្ទីរពេទ្យបង្អែកពោធិចិនតុង មាន១៩សាលា មានចំនួន៨៨៥នាក់ ទី៧. មណ្ឌលសុខភាពទួលគោក មាន១៥សាលាមានចំនួន៨០៩នាក់ ទី៨.មណ្ឌលសុខភាពផ្សារដើមថ្កូវ មាន១១សាលាមានចំនួន៨៥១នាក់ ទី៩.មណ្ឌលសុខភាពទួលស្វាយព្រៃ មាន១៥សាលា មានចំនួន៧៣៧នាក់ ទី១០.មណ្ឌលសុខភាពសំរោងមាន១៩សាលា មានចំនួន៤៤០នាក់។ ទី១១.ផ្សាររុងរឿងOCICជ្រោយចង្វារ មាន២៣សាលាមានចំនួន៧២០នាក់ ទី១២.មណ្ឌលសុខភាពជើងឯក មាន៣៣សាលាមានចំនួន៨៣១នាក់ ទី១៣.ការិយាល័យអប់រំរដ្ឋបាលខណ្ឌមានជ័យ មាន១៣សាលា មានចំនួន៦៨៧នាក់ និងទី១៤. ការិយាល័យអប់រំរដ្ឋបាលខណ្ឌកំបូល មាន២១សាលា មានចំនួន៣០២នាក់។

លោក សោម សុផល្លា បានបញ្ជាក់ទៀតថា ចំពោះទីតាំងដែលត្រូវចាក់នេះ មានទីតាំងខ្លះចាក់តែ១ឬ២ថ្ងៃ និងទីតាំងខ្លះទៀតចាក់៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញា។
គួរបញ្ជាក់ថា យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្រខណ្ឌទូទាំងប្រទេស គិតចាប់ពីថ្ងៃទី៨ ខែសីហា មកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣បានចំនួន៦៦០២៩២នាក់នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


