ព័ត៌មានជាតិ
ហ៊ានមែន! លួចម៉ូតូគេទាំងម្ចាស់នៅក្បែរ ខណៈមិនបានដកសោចេញ
ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីឡើងបញ្ឆេះម៉ូតូជិះលួចយករបស់ជនរងគ្រោះទាំងម្ចាស់ម៉ូតូនៅក្បែរ ខណៈដែលមិនបានដកសោចេញពីម៉ូតូ ចុះទៅតថ្លៃបិទស្កុត។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ែន ស្រស់ ភេទប្រុសអាយុ១៧ឆ្នាំ មុនរបរស្នាក់នៅមិនពិតប្រាកដ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកLet’s មកឈប់មុខហាងបិតស្កុតម៉ូតូមួយកន្លែង ហើយបានចុះពីលើម៉ូតូដោយមិនបានដកសោចេញនោះទេទៅតថ្លៃបិតស្កុតម៉ូតូ។ បន្ទាប់មកស្រាប់តែលេចមុខជនសង្ស័យម្នាក់ដើរមកឡើងជិះបញ្ឆេះចេញទៅស្រាប់តែម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់បានមកវិញទើបរាយការណ៍ទៅសមត្ថកិច្ច។ នៅលើដងខ្លួនជនសង្ស័យសមត្ថកិច្ចរកឃើញសោរសម្រាប់កាច់សោ ក ម៉ូតូមួយដើមផងដែរ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខា


-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


