Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង រកឃើញ​​ពលរដ្ឋ​ ៣ នាក់ ​ឆ្លង​កូវីដ​បំប្លែង​ខ្លួនថ្មី

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀង បាន​ចេញសេចក្តីជូនដំណឹង​ពី​ការរកឃើញ​អ្នកជំងឺ​កូវីដប្រភេទដែលតា​ ០៣ នាក់ទៀត។

បើ​យោងតាមគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺភូរីជ-១៩ ខេត្តស្វាយរៀង លទ្ធផលវិភាគសំណាកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដី-១៩ ប្រភេទថ្មីមានចំនួន ០៣នាក់។ បច្ចុប្បន្នអ្នកជំងឺ​ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត នៅជាន់​ដាច់ដោយឡែក។

បើតាមអត្តសញ្ញាណ​ពលរដ្ឋ​ទាំង ៣ នាក់​មាន​ម្នាក់ជា​អ្នក​រត់រ៉ឺម៉ក​កង់បី ម្នាក់​ជា​ពលករមកពីថៃ និង​សិស្ស​សាលាម្នាក់។

កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ប្រភេទ Delta សរុបចំនួន ៥១នាក់ ស្រី ២៣នាក់ ករណីជាសះស្បើយសរុប ៣១នាក់ ស្រី ១៥នាក់ កំពុងសម្រាកព្យាបាល ២០នាក់ ស្រី ០៨នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម