ព័ត៌មានជាតិ
ពលករខ្មែរ ១៦នាក់ ចំណាយលុយឱ្យមេខ្យល់ ឆ្លងដែនខុសច្បាប់ ត្រូវទាហានថៃចាប់បាន
ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១៦ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែន ដោយបានចំណាយក្នុងម្នាក់ៗចាប់ពី ៤,៥០០ បាត ដល់ ៩,០០០ បាត ដើម្បីចូលទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក។
នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន១៦ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចម្ការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែន កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះមានប្រុស ០៩នាក់ និង ស្រី ០៧នាក់។
ក្រោយការចាប់ ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវ និងត្រូវចំណាយម្នាក់ៗ ចាប់ពី ៤,៥០០ បាត ទៅ ៩,០០០ បាត និងត្រូវដើរកាត់ចម្ការដើម្បីឡើងទៅលើផ្លូវជាតិលេខ ៣០៨៥ ត្រង់ចំណុច បានណាងង៉ាម ចំណែកលុយកាក់គឺបានប្រគល់ទៅឱ្យមេខ្យល់តាំងពីនៅដីខ្មែរម៉្លេះ ដែលក្នុងគោលដៅទៅធ្វើការនៅ ក្រុងបាងកក ០៨ នាក់ ខេត្តប៉ាធុំថានី ០៣ នាក់ ខេត្តសមុទ្រប្រាកាន ០១ នាក់ ខេត្តនគររាជសីមា ០៣ នាក់ និង ខេត្តរ៉ាក់យ៉ង ០១ នាក់។
ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឱ្យអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ