ព័ត៌មានជាតិ
រដ្ឋាភិបាល ហុងគ្រី ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែងដល់និស្សិតកម្ពុជា
រដ្ឋាភិបាល នៃសាធារណរដ្ឋ ហុងគ្រី នឹងផ្ដល់អាហារូបករណ៍ ចំនួន១៥កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានា នៅក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០២១តទៅ។
ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេស ហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២១‑២០២២ គឺជាកម្មវិធីផ្លាស់ប្ដូរវិស័យអប់រំរវាងក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសមត្ថភាពមនុស្សរបស់ប្រទេស ហុងគ្រី សម្រាប់ឆ្នាំ២០២០, ២០២១,និង២០២២ ដែលបានចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។
ក្រសួងអប់រំ បានបន្តថា និស្សិតដែលបានជាប់អាហារូបករណ៍នេះ គឺភាគីមិត្តជាអ្នកធានារ៉ាប់រងទៅលើថ្លៃសិក្សា ផ្ដល់ប្រាក់ឧបត្ថម្ភអាហារូបករណ៍ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅកន្លែងស្នាក់នៅរ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត។

ចំពោះហារូបករណ៍ទាំង១៥កន្លែងក្នុងនោះរួមមានថ្នាក់បណ្ឌិតចំនួន២កន្លែងលើជំនាញណាក៏បាននិងសិក្សាជាភាសាហុងគ្រីឬអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែងដោយសិក្សាលើមុខជំនាញកសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈនិងវិទ្យាសាស្ត្រធម្មជាតិ ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង សិក្សាលើមុខជំនាញកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្រ្តធម្មជាតិ។
ចំណែកអាហារូបករណ៍ចំនួន ១កន្លែងសម្រាប់ការសិក្សាពេញមួយចប់ក្នុងមុខជំនាញណាមួយនិងអាហារូបករណ៍រយៈពេល២០ខែសម្រាប់បណ្ដុះបណ្ដាលជំនាញដែលបង្រៀនជាភាសាអង់គ្លេសដល់និស្សិតដែលមានសញ្ញាបត្រឯកទេស។
ក្រសួងអប់រំ បានបន្ថែមទៀតថា បេក្ខជនដែលមានបំណងចូលរួមត្រូវដាក់ពាក្យតាមអនឡាញគឺAppy.stipe ndiumhungaricum.huឬwww. stipendiumhun garicum.huឲ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


