ព័ត៌មានជាតិ
តម្រួតថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៦ នាក់ តែងកាយជាព្រះសង្ឃដើរបិណ្ឌបាត
ជនជាតិខ្មែរចំនួន ៦ នាក់ ដែលមានគ្រងស្បង់ជីពរ ជាព្រះសង្ឃ ត្រូវបានកម្លាំងតម្រួតថៃ តាមស្រាវជ្រាវពញមួយព្រឹក រហូតឈានដល់ការឃាត់ខ្លួន ខណៈដែលសង្ឃទាំងអស់នេះ កំពុងនិមន្តបិណ្ឌបាតនៅតាមតំបន់នានា ក្នុងក្រុងបាងកក ។


យោងតាមការផ្សាយរបស់សារព័ត៌មានថៃមួយបានបញ្ជាក់ថា ការឃាត់ខ្លួនសង្ឃទាំង ៦ អង្គនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃមួយកន្លែងក្បែរផ្លូវ បាងណាត្រាត ជិតផ្លូវចូលទៅព្រលានយន្តហោះ សុវណ្ណភូមិ កណ្តាលទីក្រុងបាងកក ប្រទេសថៃ។
ព័ត៌មានបានបន្តថា នៅមុនពេលឃាត់ខ្លួនគឺតម្រួតថៃបានតាមប្រមាញ់តាំងពីព្រឹក រហូតដល់ម៉ោង ១០ ទើបប្រទះឃើញព្រះសង្ឃទាំង ៦ អង្គ និមន្តចូលទៅតាមផ្លូវព្រលានយន្តហោះ ទើបសមត្ថកិច្ចថៃបានដេញរហូតដល់កន្លែងស្នាក់នៅរបស់ព្រះសង្ឃទាំងនោះតែម្តង គឺស្ថិតក្នុងព្រៃមួយកន្លែង ដោយនៅទីនោះមានសម្ភារៈមួយចំនួនដូចជា អង្រឹងនិង ខ្ទមសម្រាប់ស្នាក់នៅ មានសម្ភារៈចានឆ្នាំង និងស្បៀងអាហារមួយចំនួន ដូចជាត្រីខ កំប៉ុងជាដើម ។
ស្ថិតក្នុងស្បង់ជីពរដែលកំពុងគ្របដណ្តប់លើរាងកាយ តម្រួតថៃបានបញ្ជាអោយព្រះសង្ឃទាំងនោះសូត្រធ៌មទៅតាមទំនៀម ទំលាប់សាសនា ប៉ុន្តែមានតែមួយចំនួនតូចតែប៉ុណ្ណោះដែលចេះសូត្រ ដោយឡែកមួយចំនួនទៀតមិនមានចេះធ៌មអារ្យអ្វីនោះទេ ដោយគ្រាន់តែដើរៗតាមគេដើម្បីបិណ្ឌបាតយកបច្ច័យតែប៉ុណ្ណោះ ដែលជាសទ្ធាជ្រះថ្លារបស់ពលរដ្ឋ ។
បច្ចុប្បន្នព្រះសង្ឃក្លែងក្លាយទាំង ៦ អង្គ ត្រូវបានកម្លាំងតម្រួតបញ្ជូនទៅអោយខាងធម្មការផ្សឹក និងបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ដោយសារបានលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត និងម៉្យាងទៀតបានតែងកាយបន្លំខ្លួនជាព្រះសង្ឃ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


