ព័ត៌មានជាតិ
អភិបាលក្រុង៖ ម៉ោងនេះស្ថានភាពទឹកជន់លិចនៅតាខ្មៅមានភាពធូរស្រាល
អភិបាលក្រុងតាខ្មៅតាខ្មៅ លោក នូ សុវណ្ណរ៉ា បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៨ ខែកញ្ញា នេះថា មកដល់ ម៉ោង ជាង ១២ ថ្ងៃត្រង់នេះ ស្ថានភាពទឹកដែលជន់លិចតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅ មានភាពធូស្បើយ។

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលរងការជន់លិច ជាពិសេសផ្លូវលេខ ២១B ជិតរង្វង់មូលតាខ្មៅ។
មន្ទីរសាធារណការ ខេត្តកណ្ដាល នៅថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១ បានប្រកាសបិទការធ្វើដំណើរចំពោះរថយន្តដឹកទំនិញធុនធ្ងន់ តាមផ្លូវលេខ ២០១ ២០៩ ១០៨ ១០៩ ១១០ និងកំណាត់ផ្លូវលេខ ២១ រយៈពេលជាង ១ សប្តាហ៍ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែកញ្ញា ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចភូមិមួយចំនួន ក្នុងក្រុងតាខ្មៅ និងបញ្ចៀសការខូចផ្លូវ។

លោក នូ សុវណ្ណរ៉ា បញ្ជាក់ថា ដោយសារកម្រិតទឹកភ្លៀងធ្លាក់ច្រើន ដូចជាថ្ងៃម្សិលមិញនេះ កម្រិតទឹកភ្លៀងប្រមាណ ១០០ មម ព្រមទាំងភ្លៀងធ្លាក់បន្តទៀត ខណៈប្រព័ន្ធរំដោះទឹក មិនអាចរំដោះទាន់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក បណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់ សម្រាប់ខេត្តកណ្ដាល ក៏ដូចជា ក្រុងតាខ្មៅទាំងមូលផងដែរ។
ជាងនេះទៀត គ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹក ដើម្បីរំដោះទឹក ក្នុងក្រុងតាខ្មៅ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


