Connect with us

ព័ត៌មានជាតិ

កម្មករ​ក្រៅ​ខេត្ត​ មក​ធ្វើ​ការ​​​នៅ​កោះកុង ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤ ថ្ងៃ ត្រូវ​ធ្វើ​តេស្ត​ ២ដង

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង បានដាក់វិធានការដល់បណ្តាក្រុមហ៊ុនរោងចក្រសហគ្រាសដែលមានបំណងជ្រើសរើស​កម្មករកម្មការនី មកពីក្រៅខេត្តកោះកុងត្រូវចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្ត២ដងទើបអនុញ្ញាឱ្យចូលធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំកំណត់វិធានការជាមួយក្រុមហ៊ុនឯកជន ក្នុងការជ្រើសរើសកម្មករ កម្មការនី មកពីក្រៅខេត្តកោះកុងនិងចុះពិនិត្យទីតាំងសម្រាប់ការធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុនយ៉ាហ្សាគីកាលពីថ្ងៃទី៨ កញ្ញា  លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានដាក់ចេញវិធានការចំនួន៧ដើម្បីឱ្យក្រុមហ៊ុននៅខេត្តកោះកុងពិសេសក្រុមហ៊ុនយ៉ាហ្សាគី (YAZAKI) អនុវត្តឱ្យមានប្រសិទ្ធភាពសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ១៩​ចំពោះការជ្រើសរើសកម្មករកម្មការិនីមកពីខេត្តផ្សេងក្នុងនោះរួមមាន៖

១.កម្មករ កម្មការនី ដែលបានជ្រើសរើសមកពីបណ្តា រាជធានីខេត្ត ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គ្រប់គ្នាជាកំហិត។

២.កម្មករ កម្មការនី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ យ៉ាងតិច ២ដូស ព្រមទាំងមានលិខិត ឬកាតបញ្ជាក់ត្រឹមត្រូវ។

៣.សម្រាប់មធ្យោបាយធ្វើដំណើរ ក្រុមហ៊ុន យ៉ាហ្សាគី ខេមបូឌា និងជួលរថយន្តក្រុងមួយសំរាប់ធ្វើការដឹកជញ្ជូន កម្មករ កម្មការិនី ដែលបានទទួលមកពីបណ្ដាខេត្ត ដើម្បីជៀសវាងនៅការរួមដំណើរ ដែលអាចប៉ះពាល់ជាមួយសាធារណៈជនដទៃទៀត។

៤.កំណត់ឲ្យ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ចំពោះបុគ្គលិក ដែលបានជ្រើសរើសថ្មីទាំងអស់។

 ៥.បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កម្មករ កម្មការិនី ត្រូវទទួលការធ្វើតេស្តរហ័ស ជាលើកទី២ មុននិងអនុញ្ញាតឱ្យចូលបំរើការងារ នៅខាងក្នុងរោងចក្រ យ៉ាហ្សាគី ខេមបូឌា។

៦.ក្រុមហ៊ុន ត្រូវរៀចំ នូវសម្ភារការពារ ដូចជាម៉ាស់ របាំងមុខ និងដបទឹកអាល់កុល ឱ្យកម្មករ កម្មការី គ្រប់រូប ព្រមទាំងកំណត់អោយ ពាក់ម៉ាស់ និង របាំងមុខគ្រប់ពេលវេលា។ ក្រុមហ៊ុនត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយអោយកម្មករ កម្មការិនី ឱ្យបានយល់ដឹងពី វិធានការ ៣ការពារ  ៣កុំ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់គ្រប់គ្នាៗ។

៧.សំណូមពរ ដល់ក្រុមហ៊ុន មុននឹងជ្រើសរើសកម្មករ កម្មការនី មកពីបណ្តាខេត្តថ្មីចូលមក គឺត្រូវតែមានការឯកភាពជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ជាមុនសិន ដើម្បីមានផែនការក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម