ព័ត៌មានជាតិ
ស្ពានលំផាត់ ត្រូវកាត់ផ្តាច់លែងធ្វើចរាចរណ៍បាន ដោយជំនន់ទឹកភ្លៀងហូរច្រោះ
ស្ពានបាឡេមួយកន្លែង ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរច្រោះផ្តាច់ក្បាលស្ពានស្ទើរទាំងស្រុង ដែលតម្រូវឲ្យអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

ផ្លូវក្រួសក្រហមមួយខ្សែ បែកចេញពីផ្លូវជាតិលេខ ៥៧ បេ ត្រង់ចំណុចភូមិលំផាត់ ក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាត់ភូមិលំផាត់ ឆ្ពោះទៅភូមិសំរោង និងភូមិតាំងយូរ ដែលមានស្ពានបាឡេមួយកន្លែងសម្រាប់ឆ្លងកាត់អូរដារ ត្រូវបានបិទការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារតែក្បាលស្ពានម្ខាងត្រូវបានជំនន់ទឹកភ្លៀងហូរច្រោះដាច់។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងស្រុកកំរៀង ភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ រហូតបង្កឲ្យមានទឹកជំនន់ និងលិចលង់ផលដំណាំរបស់ប្រជាកសិករជាច្រើនកន្លែងដូចជា ភូមិលំផាត់ ភូមិសំរោង ភូមិតាំងយូរ ភូមិម្នាស់កល្ប និងភូមិអូរគគីរ។ល។ ដោយសារតែបានជន់ស្ទើរគ្រប់ទីកន្លែង និងហូរច្រោះក្បាលស្ពានលំផាត់ រហូតលែងធ្វើចរាចរណ៍បាន។

កាលពីព្រឹកថ្ងៃទី ១១ កញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់មករហូត ក្នុងតំបន់ខាងលើ អាចធ្វើឲ្យទឹកកាន់តែមានទំហំធំឡើង រីឯក្បាលស្ពានដែលត្រូវទឹកច្រោះដាច់នោះ គេមិនទាន់ឃើញមន្ត្រីជំនាញណាចុះពិនិត្យ និងរកវិធីដោះស្រាយឡើយ រហូតមកទល់នឹងពេលនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


