Connect with us

ព័ត៌មានជាតិ

​លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ចាក​ចេញពី​កម្ពុជា​ហើយ​នៅព្រឹកថ្ងៃទី១៣ ខែ​កញ្ញា​​នេះ​

បានផុស

នៅ

លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​​រយៈពេល​២​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកដោយលទ្ធផលជាវិជ្ជមាន ។​

នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ កញ្ញា​២០២១ មុនពេល​អញ្ជើញ​ចាកចេញ​ពី​កម្ពុជា​លោក វ៉ាង យី បាន​អញ្ជើញ​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​ដែល​រៀបចំឡើង​ដោយ​លោក​ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង សហប្រធាន​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal)។ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​រួមមាន​លោក​ឧ​ប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​, លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សា​ធាណ​ការ​និង​ដឹកជញ្ជូន​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការប្រចាំ ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​អំឡុង​បំពេញ​ទស្សនកិច្ច​នេះ​២ ថ្ងៃ​នៅ​កម្ពុជា លោក វ៉ាង យី បាន​អញ្ជើញ​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ ,អញ្ជើញ​ជា​អធិបតី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុង​ពិធី​ចូលរួម​ពិធី​ប្រគល់​-​ទទួល វិមាន​កីឡា ដ្ឋា​ន​នៃ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១៥០ លានដុល្លារជូន​រាជរដ្ឋាភិបាល​កម្ពុជា​, ​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយសម្តេចតេ​ជោ ហ៊ុន សែន និង​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ជាមួយ​សម្តេច​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៦ រវាង​រដ្ឋាភិបាល​ចិន​និង​រាជរដ្ឋាភិបាលកម្ពុជា​ទាក់​ទឹង​នឹង​វិស័យ​សុខាភិបាល ដោះមីន និង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ។

រដ្ឋាភិបាល​ចិន​តាមរយៈ​លោក វ៉ាង យី បានផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ប្រមាណជាង​ ២៧០​ លាន​ដុល្លារ​ និង​បានប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង ៣ លាន​ដូ​ស​បន្ថែមទៀត​ជូន​ដល់​រាជ​រដ្ឋា​ភិល​កម្ពុជា​ដើម្បី​ចាក់​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ថែម ទៀត ។ នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោក វ៉ាង យី បាន​សន្យា​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​ជំរុញ​ការបើក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្មរបស់​កសិករ​ក​ម្ពុជាពិសេស​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​កម្ពុជាដែល​ចូល​ជា​ធរមាន​នាពេលខាងមុខ ។ ជាមួយនេះ​លោក វ៉ាង យី ក៏បាន ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​កូ​វី​១៩ ឲ្យ​ទទួលបាន​ជោកជ័យ ។​

​គិត​ត្រឹម​ឆ្នាំ​ ២០២០ ប្រទេសចិនបានផ្តល់កម្ចីដល់កម្ពុជាជិត​៤​ពាន់​លាន​ដុល្លារ​ ។ ក្រៅពី​ផ្ដល់​កម្ចី​ច្រើន​ដល់​កម្ពុជាចិន​ក៏​បាន​ដាកទុន​វិនិយោគ​ច្រើនជាងគេ​នៅកម្ពុ ជា​ដែរ​ ។ គិត​ត្រឹម​៤​ខែ​ដើមឆ្នាំ​២០២១​នេះទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិនសម្រេចបាន​ប្រមាណ​ ៣ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ជិត​២០​ភាគរយបើ​ធៀប​ទៅនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​មាន​ទំហំ​ទឹកប្រាក់​ជិត ៣០០០ លានដុល្លារ ៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣៦ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម