ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ពិបាកនិយាយជាមួយអ្នកដែលមានអំណាចកាំភ្លើង
រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាកម្ពុជាចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីជាមួយថៃ តែថាប្រទេសនេះពិបាកនិយាយគ្នាណាស់ដោយសារតែអាងលើអំណាចយោធារបស់ខ្លួន។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋភៀសសឹកនៅក្នុងខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថាកម្ពុជានឹងបន្តស្វែងរកការគាំទ្រពីអន្តរជាតិតទៅទៀតដើម្បីបង្ហាញការពិតទៅពិភពលោក ជំរុញឱ្យថៃចូលតុចរចាជាមួយកម្ពុជាវិញ។
លោកថា៖ «អ្វីដែលយើងចង់ដោះស្រាយគឺដោះស្រាយដោយសន្តិវិធីដោយផ្លូវច្បាប់។ ប៉ុន្តែពិបាកនិយាយគ្នាណាស់! ពិបាកនិយាយគ្នាជាមួយអ្នកដែលមានអំណាចកាំភ្លើង មានអំណាចយោធា មានអំណាចអាវុធនេះគឺគេមិនចង់ស្ដាប់ទេ! យ៉ាងណាក៏ដោយក៏យើងនៅតែបន្តការតស៊ូ យើងនឹងបន្តស្វែងរកការគាំទ្រពីមិត្តក្នុងតំបន់ មិត្តលើឆាកអន្តរជាតិអ៊ីចឹងហើយទើបសម្ដេចនាយករដ្ឋមន្ត្រីរបស់យើងខិតខំធ្វើការការទូតនៅអាមេរិក នៅអឺរ៉ុប ទៅគ្រប់ទីកន្លែងដែលអាចទៅបានដើម្បីយើងប្រាប់ការពិតទៅកាន់ពិភពលោក»។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជាប្រាថ្នាសន្តិភាព មិនជ្រើសរើសយកមធ្យោបាយយោធានោះទេ សូមឱ្យថៃគោរពសន្ធិសញ្ញាដែលខ្លួនធ្វើជាមួយបារាំងលើព្រំដែនកម្ពុជា គោរពច្បាប់អន្តរជាតិ និងចូលខ្លួនមកចរចាជាមួយកម្ពុជាឡើងវិញ។
លោកក៏អំពាវនាវឱ្យពលរដ្ឋភៀសសឹកបន្តទុកចិត្តលើរដ្ឋាភិបាល និងទុកពេលឱ្យរដ្ឋាភិបាលតវ៉ាទាមទារអ្វីដែលបានបាត់បង់ឱ្យពលរដ្ឋវិញ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


