Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យបើកដំណើរការសាលាឡើងវិញ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP)

បានផុស

នៅ

លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​មន្ត្រី​មកពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​នោះ មានលោកស្រី​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​រួម​ និង​មន្ត្រី​ជាច្រើន​នាក់​ផ្សេងទៀត ចុះទៅត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩ នៅសាលា អនុ-វិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហនុ ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​សាលារៀន​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តីពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ក្នុងភូមិ សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែលមាន​ហានិ​ភ័យ​ទាប ដើម្បី​បើក​សាលា​សាកល្បង​ឡើងវិញ រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានជ្រើសរើស​យក​សាលា​ដែលមាន​សុវត្ថភាព រៀបចំ​សណ្តាប់​ឆ្នាប់​បានល្អ ដើម្បី​ធ្វើ​ការបើក​ដំណើរការ​សាកល្បង​បង្រៀន និង​រៀន​ឡើងវិញ​ដោយ​ផ្តោត​សំខាន់​លើ​ថ្នាក់ ទី​៩ និង​ថ្នាក់​ទី​១២ ក្នុងនោះ​មាន​ចំនួន ៥​សាលា នៅតាម​ក្រុង ស្រុក​ទាំង​៥ នៃ​ខេត្ត​ព្រះសីហនុ ហើយ​នៅពេល​ខាងមុខនេះ​និង​អាច​ឈានទៅ​បើក​សាលា​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ។

ការជ្រើសរើស​បើក​ដំណើរការ​សាកល្បង​សាលា​ទាំង​៥ មានដូចជា ១.​អនុ​-​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ​, ២.​អនុ​វិទ្យាល័យ ព្រែក​ស្វាយ ក្រុង​កោះរ៉ុង​, ៣.​វិទ្យា ល័យ កែវផុស ស្រុក​ស្ទឹងហាវ​, ៤.​អនុ វិទ្យាល័យ ទួល​កែវ ស្រុក​ព្រៃនប់​, ៥.​អនុ វិទ្យាល័យ ស្ទឹង​សំរោង ស្រុក​កំពង់សីលា។

​ការបើក​សាលា​សាកល្បង​ឡើងវិញ​នៅ​សាលា​អនុ​-​វិទ្យាល័យ ហ៊ុន សែន មិត្ត ភាព ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហនុ នា​ព្រឹក​នេះ​មាន​ចំនួន ២២​ថ្នាក់ មាន​លោកគ្រូ អ្នកគ្រូ​សរុប ៥៣​នាក់ ស្រី ២២​នាក់ សិស្ស​ថ្នាក់​ទី​១២ សរុប ១៩៥​នាក់ ស្រី ១០៤​នាក់ សិស្ស​ថ្នាក់​ទី​៩ មាន ២៤៨​នាក់ ស្រី ១១៤​នាក់ ។ មុន​បើក​ដំណើរការ​ចូលរៀន និង​បង្រៀន​សាកល្បង​ឡើងវិញ​នេះ ​តម្រូវឱ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ធ្វើ​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាមុនសិន ។

​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ណែនាំ​ដល់​លោកនាយក​សាលា​អនុ​-​វិទ្យា​ល័យ ហ៊ុន សែន មិត្តភាព ត្រូវ​រៀបចំ​ម៉ាស៊ីន​វាស់​កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង សម្អាត​ដៃ​នៅតាម​មុខ​ថ្នាក់រៀន រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម នៅ ពេលចេញ​លេង​មិន​ត្រូវឱ្យ​សិស្ស​ចេញលេង​ស្របពេល​គ្នា ត្រូវមាន​ថ្នាក់​មួយ​ចេញ និង​ថ្នាក់​ផ្សេងទៀត​អត់ ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩។ ​ហើយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល និង​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ៣​ការពារ និង​៣​កុំ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម