ព័ត៌មានជាតិ
វ៉ាក់សាំង៣លានដូសបន្ថែមរបស់ចិន នឹងជួយកម្ពុជាឲ្យវិលទៅរកជីវភាពធម្មតាវិញ នាពេលឆាប់ៗខាងមុខ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ការផ្ដល់ជំនួយវាក់សាំងចំនួន៣លានដូសបន្ថែមទៀត ពីសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា នាពេលនេះ នឹងជួយពន្លឿនការស្តារឡើងវិញ នូវសេដ្ឋកិច្ចសង្គម ដែលអាចនាំឲ្យកម្ពុជាវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា ឯកសារចំនួន៦ដែលបានចុះហត្ថលេខាកាលពីម្សិលមិញនេះ រួមមាន កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សេដ្ឋកិច្ច អប់រំ ការបោស សំអាតមីន និងការអនុវត្តគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង។
លោកបញ្ជាក់ថា “ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន៣លានដូសបន្ថែមដល់កម្ពុជា ក៏នឹងជួយពន្លឿនការស្តារឡើងវិញ និងអាចវិលទៅរកជីវភាពធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ”។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មុនពេលលោក វ៉ាង យី ចាកចេញពីកម្ពុជា លោក រួមទាំងឥស្សរជនជាន់ខ្ពស់ទាំងសងខាង បានទទួលទានអាហារពេលព្រឹកជាមួយគ្នា ហើយលោកបានប្រើពេលវេលានោះ ថ្លែងអំណរគុណដល់លោក វ៉ាង យី សម្រាប់ពេលវេលា ការប្តេជ្ញាចិត្ត និងការគោរពចំពោះប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជារយៈពេលពីរថ្ងៃរបស់លោក វ៉ាង យី មានឯកសារនិងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ត្រូវបានចុះហត្ថលេខាដែលរួមមាន៖
ទី១, លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដោយឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ និងឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ទី២, កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្ដម ម៉ម ប៊ុនហេង និងឯកឧត្ដម វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៣, លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្ដម ម៉ម ប៊ុនហេង និងឯកឧត្ដម គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៤, កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ២៧០លានដុល្លារអាមេរិក) ដោយឯកឧត្ដម វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។

ទី៥, លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយឯកឧត្ដម វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។
ទី៦, កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


