ព័ត៌មានជាតិ
ស្នងការថ្មីខេត្តសៀមរាប ប្រកាសចូលកាន់តំណែងជាផ្លូវការ
សៀមរាប៖ ដូចការព្រាងទុក លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានចូលកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍។
ការប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តសៀមរាបថ្មី ធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១ នាសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមមន្ត្រីរាជការមួយចំនួន។

លោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងកោតសរសើរ និងបានណែនាំដល់ស្នងការថ្មីត្រូវបន្តអនុវត្តន៍ការងារប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់នូវគោលការដែលប្រមុខថ្នាក់ដឹកនាំប្រគល់ជូន។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏មានមតិសំណេះសំណាលនិងក្រើនរម្លឹកការងារមួយចំនួន ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី ឲ្យបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត។ ក្នុងនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗអោយបានល្អ និងត្រូវចូលរួមទប់ស្កាត់នៃការរាលដាលនៃជម្ងឺកូវីដ១៩ ជាមួយអាជ្ញាធរដើម្បីឲ្យមានការថយចុះនៃការឆ្លងមកវិញ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


