ព័ត៌មានជាតិ
មន្ត្រីជំនាញប្រាប់ពីឈ្មោះឈើម្យ៉ាងដែលមានវត្តមានជាមួយប្រាសាទបុរាណអាចទប់លំនឹងថ្មជាងពាន់ឆ្នាំ
លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានប្រាប់ឲ្យដឹងថា ឈើតាត្រាវ ដែលមានវត្តមានជាមួយសំណង់ប្រាសាទបុរាណជាងពាន់ឆ្នាំកន្លងមកហើយនោះ មកដល់បច្ចុប្បន្ននេះ(សតវត្សរ៍ទី២១) អាជ្ញាធរជាតិអប្សរានៅតែរក្សាបានប្រភេទឈើដ៏មានគុណតម្លៃនេះមកប្រើប្រាស់លើការងារជួសជុលប្រាសាទនៅត្រង់ចំណុចណា ដែលធាតុដើមនៃសំណង់ប្រាសាទមានឈើប្រភេទនេះ ហើយប្រភេទឈើនេះ អាជ្ញាធរជាតិអប្សរាកំពុងបណ្តុះដាំជាបន្តបន្ទាប់ផងដែរ ហើយតាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អប្រាសាទផងដែរ ។

លោក ឃាម មុនី បានឲ្យដឹងទៀតថា មានការឲ្យតម្លៃតាំងសម័យកាលបុរាណមកម្លេះ ឈើតាត្រាវ គឺជាប្រភេទឈើម្យ៉ាងដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែឈើនេះមានគុណតម្លៃខ្ពស់បំផុតគ្មានឈើណាប្រៀបផ្ទឹមបាននោះឡើយ សម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ ផ្សំជាមួយនឹងការសាងសង់ប្រាសាទបុរាណដែលកសាងធ្វើអំពីថ្ម និងបានជួយរក្សាភាពគង់វង្សបានយូរអង្វែងនៃសំណង់ប្រាសាទនោះផងដែរ បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងប្រើឈើប្រភេទនេះដើម្បីយកមកជួសជុលបំពេញកន្លែងចាស់ដែលបានពុកផុយ ដោយអាយុកាលនិងកត្តាធម្មជាតិ។

សូមបញ្ជាក់ថា ជាយូរលង់ណាស់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាផងដែរ៕
អត្ថបទ៖ គឿនវេត


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


