Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ទទួលបានម៉ាស៊ីនបញ្ចូលអុកស៊ីសែន ទុក​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយម៉ាស៊ីនបញ្ចូលអុកស៊ីសែនចំនួន១ឈុត ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទុកជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែបានចុះមកពិនិត្យមើលទីតាំងដែលខ្វះខាតអុកស៊ីសែន និងផលវិបាកនានាក្នុងការ ដឹកជញ្ជូនទៅបញ្ចូល អុកស៊ីសែននៅភ្នំពេញ ទើបលោកបានផ្តល់ម៉ាស៊ីន១ឈុតដល់មន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់ និងបង្កើនការងាយស្រួលក្នុងជួយសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបន្ថែមថា ម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន អាចបញ្ចូលក្នុងរយៈពេល១ម៉ោង បានរហូត១០ធុង (ចំណុះចំនួន៤០លីត្រ ក្នុង១ធុង) ដែលបានផ្តល់ភាពងាយស្រួលដល់មន្ទីរសុខាភិបាល កាត់បន្ថយពេលវេលាបានច្រើន ក្នុងការដឹកជញ្ជូនធុងអុកស៊ីសែនទៅបញ្ចូលនៅរាជធានីភ្នំពេញ។ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋក្នុងសម័យកាលកូវីដ១៩ នៅតាមខេត្តដាច់ស្រយាល់ដូចជាខេត្តកោះកុងជាដើម។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ឲ្យដឹងដែរថា ចំពោះអត្រាកូវីដ១៩ នៅខេត្តកោះកុង មានការថយចុះច្រើននេះ ដោយសារប្រជាពលរដ្ឋយល់ដឹងច្រើន ហើយចូលរួមការពារទប់ស្កាត់ និងអនុវត្តន៍នៅវិធានការ “៣ការពារ និង៣កុំ” ជាប់ជានិច្ច ជាពិសេសរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់តាំងពីអាយុ១២ឆ្នាំ រហូតដល់ចាស់ជរា និងបានចាក់គ្រប់ដូសទាំងអស់គ្នា ដែលមានចំនួនសរុបជាង ១៤ម៉ឺននាក់ សម្រាប់ពលរដ្ឋក្នុងខេត្តកោះកុង ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនតិចណាស់។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ មន្ទីរសុខាភិបាល នឹងបន្តរៀបចំកន្លែងទីតាំង សម្រាប់ចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពតាមស្រុក និងនៅមន្ទីរសុខាភិបាលខេត្ត ដោយសារថ្ងៃទី១៥ ខែកញ្ញានេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំ ចាប់ពីអាយុ១៨ ឡើងទៅ តែប្រជាពលរដ្ឋដែលគាត់នៅឆ្ងាយមិនទាន់បានចាក់វ៉ាក់សាំង អាចធ្វើការទំនាក់ទំនងមកមណ្ឌលសុខភាពតាមស្រុក ដើម្បីទទួលព័ត៌មានពីក្រុមគ្រូពេទ្យ ក្នុងការចាក់វ៉ាក់សាំងដូសទី១៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម