ព័ត៌មានជាតិ
អាជ្ញាធរស្រុកកំរៀង កំពុងរៀបចំដី២ហិកតាឲ្យអាជីវករលក់ដូរបណ្ដោះអាសន្ន បន្ទាប់ពីផ្សារ ខេ.អេ.ឌី ដាក់ជាតំបន់ក្រហម
លើទំហំផ្ទៃដីធំទូលាយ១កន្លែងត្រូវបានអាជ្ញាធរតំបន់ព្រំដែនស្រុកកំរៀងកំពុងរៀបចំសម្រាប់ឲ្យអាជីវករបន្តការលក់ដូរជាបណ្តោះអាសន្នឡើងវិញ ក្រោយផ្សារ ខេ.អ.ឌី ប្រកាសដាក់ជាតំបន់ក្រហមដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលបានផ្ទុះឡើងនាពេលកន្លងមកតាមរយៈអាជីករម្នាក់ត្រឡប់ពីផ្សារក្នុងទឹកដីថៃមានវិជ្ជមានកូវី១៩។

លោក សុខ គឹមខុន គណ:គ្រប់គ្រងស្រុកកំរៀងបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ករណីចំពោះមុខនេះអាជ្ញាធរស្រុកកំពុងបន្តរៀបចំលើផ្ទៃដីទំហំ២ហិកតាដើម្បីដាក់ដំណើរការឲ្យបងប្អូនអាជីវករចូលលក់ដូរជាបណ្តោះអាសន្នឡើងវិញ ក្នុងគោលបំណងបញ្ចៀសការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់អាជីវករលក់ដូររួមទាំងដើម្បីបង្កលក្ខណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានងាយស្រួលក្នុងការរកទិញស្បៀងអាហារប្រចាំថ្ងៃដោយការទិញនិងលក់ត្រូវបានអនុវត្តតាមវិធានការរបស់រដ្ឋបាលខេត្តផងដែរ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបន្តថា ការរៀបចំទីតាំងលក់ដូរថ្មីបណ្តោះអាសន្ននេះមានផ្ទៃដីធំទូលាយងាយស្រួលដល់ពលរដ្ឋជិតឆ្ងាយស្វែងរកទិញម្ហូបតាមតម្រូវការទៅតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាវិធានសុខាភិបាលដោយចន្លោះពីតូបមួយទៅតូបមួយមានចម្ងាយយ៉ាងហោចពី១.៥ម៉ែត្រទៅ២ម៉ែត្រ ឬធំជាងនេះជាការប្រសើ។
លោកបន្តថា សម្រាប់ទីតាំងលក់ដូរជាបណ្តោះអាសន្នថ្មីនេះមិនបានកំណត់ពេលវេលាជាក់លាក់ថាបន្តឱ្យបើកលក់ឬក៏បិទនោះទេអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ខណៈការរកឃើញជំងឺកូវីដ១៩នៅក្នុងតំបន់ទីប្រជុំជនស្រុកកំរៀងនេះ ពិសេសតំបន់ក្រហមផ្សារកំរៀងហៅផ្សារ ខេ.អ.ឌី ក៏ដូចជាមូលដ្ឋានក្នុងភូមិអូរដាលើនៅតែមានបន្ត ឬមិនមានរងចាំសេចក្តីសម្រេចពីរដ្ឋបាលខេត្តនៅពេលក្រោយ។

ការបញ្ជាក់ជំហរបែបនេះរបស់លោកអភិបាលស្រុក ខណៈចំពោះមុខនេះករណីជំងឺកូវីដ១៩នៅតែបន្តរកឃើញថ្មី ប៉ុន្តែចំនួនបានថមថយតិចតួចដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចហាក់បន្ធូរដៃក្នុងការចូលរួមប្រុងប្រយ័ត្ន។ បើទោះបីបែបនេះរដ្ឋបាលស្រុកនៅតែទទួចសុំឲ្យបងប្អូនប្រជាពលរដ្ឋក្រុមអាជីវករទាំងអស់ចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបន្ថែមទៀត ដើម្បីកាត់ផ្តាច់ទាំងស្រុងនូវខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះចូលដល់សហគមន៍របស់បងប្អូនបន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


