ព័ត៌មានជាតិ
បិទខ្ទប់ភូមិភ្នំ១០០ ក្នុងស្រុកកំរៀង បន្ទាប់ពីរកឃើញវិជ្ជមានកូវីដជិត១០០នាក់
ភូមិភ្នំ១០០ គឺជាភូមិមួយនៅក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏ជាភូមិមួយស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសថៃផងដែរ។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំរៀង បានចុះបិទខ្ទប់ភូមិនេះជាបណ្តោះអាសន្ន ដោយសាររកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍កាន់តែច្រើនឡើងគួរអោយកត់សម្គាល់។
លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ថា ដើមឡើយគឺកាលពីថ្ងៃទី១០ ខែកញ្ញា មានអ្នកភូមិម្នាក់បានទៅសួរសុខទុក្ខបងប្អូនដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងស្រុកសំពៅលូន ដោយនៅពេលនោះក្រុមគ្រូពេទ្យក៏បានយកសំណាកបុគ្គលរូបនោះទៅពិនិត្យ ក៏ស្រាប់តែលទ្ធផលបញ្ជាក់ថា វិជ្ជមាន ទើបមានការភ្ញាក់ផ្អើលក្នុងភូមិភ្នំ១០០ទាំងមូលតែម្តង។
លោកស្រីមេឃុំបានបន្តថា លុះនៅថ្ងៃទី១១ គឺរកឃើញវិជ្ជមានចំនួន១៧នាក់ ថ្ងៃ១២ រកឃើញបន្តចំនួន២២ នាក់ ថ្ងៃ១៣ រកឃើញ២៦នាក់ និងថ្ងៃទី១៤ ម្សិលមិញនេះ រកឃើញចំនួន២២នាក់ សរុបទាំងអស់មានចំនួន ៨៨នាក់( ស្រី៥២នាក់) ក្នុងចំណោមមនុស្សទៅយកសំណាកជិត៤០០នាក់ ហើយនៅថ្ងៃនេះដែរ អ្នកដែលនៅសេសសល់ បាននឹងកំពុងបន្តធ្វើដំណើរទៅយកសំណាកបន្ថែមទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


