ព័ត៌មានជាតិ
រដ្ឋមន្រ្តីឲ្យសិក្សាពង្រាយបង្គោលទូរសព្ទគ្រប់ឃុំទាំងអស់
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍បានថ្លែងថ្មីៗនេះ ឲ្យសិក្សាពីការពង្រាយបង្គោលអង់តែនទូរសព្ទនៅគ្រប់ឃុំទាំងអស់។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានថ្លែងក្នុងពេលប្រជុំជាមួយប្រតិភូសមាគមបច្ចេកវិទ្យាឌីជីថលតាមអនឡាញកាលពីពេលថ្មីៗនេះថា ការពង្រាយដាក់បង្គោលអង់តែនទូរសព្ទនៅគ្រប់ឃុំ ដើម្បីប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសឌីជីថល។

លោករដ្ឋមន្រ្តីថ្មីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ដែលឡើងកាន់ការងារជំនួនឯកឧត្តមត្រាំ អុីវតឹក បានដាក់ការងារចាំបាច់ជាអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត គឺការដាក់ឲ្យដំណើរការប្រព័ន្ធវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់ដែលបញ្ហាពាក់ព័ន្ធគុណភាពសេវា ដែលត្រូវមានវិធានការតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ថែម។
បើតាមលោករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២៧ អ៊ិនធឺណែតទាំងអស់ ត្រូវតែទៅដល់គ្រប់ឃុំទាំងអស់។ ក្រសួងកំពុងតែសិក្សាអំពីការតបណ្ដាញខ្សែកាប ពីស្រុកទៅឃុំ ក្នុងខេត្ដចំនួន៦ នៃប្រទេសកម្ពុជា ហើយគ្រោងនឹងរួចរាល់ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
ស្របតាមកំណើននៃការប្រើប្រាស់ ទូរសព្ទឆ្លាតវៃ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផ្លាស់ប្តូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយ នៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ខណៈពេលដែលប្រទេសជាច្រើនកំពុងខិតខំសម្របខ្លួន ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


