ព័ត៌មានជាតិ
ប្រជាពលរដ្ឋ រិះគន់ផ្លូវចូលប្រាសាទសំបូរព្រៃគុកថា ពិបាកធ្វើដំណើរឆ្លងកាត់
ផ្លូវចូលប្រាសាទសំបូរព្រៃគុគ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ បង្ហាញការត្អូញត្អែរពីផលលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវដែលមានប្រវែងប្រមាណ ៣គីឡូម៉ែត្រនេះ នៅរដូវវស្សាបានរងការខូចខាតជាខ្លាំង។ ចំណែកអ្នកជិះម៉ូតូ តែងតែដួលប្រឡាក់សំលៀកបំពាក់ និងបានរិះគន់ទៅលើអាជ្ញាធរថា មិនសាកសមជាផ្លូវចូលរមណីយដ្ឋានសំបូរព្រៃគុគ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះឡើយ និងសុំឲ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង។
លោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ចំពោះផ្លូវចូលប្របាទសំបូរព្រៃគុគនេះ គឺអាជ្ញាធរស្រុក ពុំមានសិទ្ធិក្នុងការកែលម្អ ឬក៏ជួសជុលឲ្យប្រសើរឡើងបានទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសំបូរព្រៃគុគ ហើយសូម្បីតែយកគ្រឿងចក្រមកគៀរ ឬចង់កាប់បង្ហូរទឹកចេញពីថ្នល់ ក៏មិនទទួលបានការអនុញ្ញាតផង។
ទាក់ទង និងបញ្ហាផ្លូវ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុគនេះ មហាជនបានសំណូមពរឲ្យ លោកជំទាវរដ្ឋមន្រ្តីក្រសួងវិចិត្រសិល្បៈ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ មេត្តាជួយជួសជុលកែលម្អ និងសម្រួលផ្លូវឲ្យផ្លូវ ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគនេះ ឲ្យល្អប្រសើរផង។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅកិច្ចប្រជុំប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត