ព័ត៌មានជាតិ
វត្តនៅតាមស្រុក អ៊ូអរ ជាងក្រុង ខណៈក្រុងសៀមរាប កំពុងបិទខ្ទប់ច្រើនសង្កាត់
នៅថ្ងៃកាន់បិណ្ឌ១នេះ នៅខេត្តសៀមរាប ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភាគច្រើន បានអញ្ជើញទៅធ្វើបុណ្យតាមវត្តនានានៅតាមស្រុក ក្រៅក្រុងសៀមរាប ខណៈក្នុងក្រុងសៀមរាប កំពុងឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយកំពុងបន្តការបិទខ្ទប់ច្រើនសង្កាត់។

បងប្អូនប្រជាពុទ្ធបរិស័ទនៅតាមបណ្តាភូមិ ឃុំ ស្រុក មានការស្លៀកពាក់សម្លៀកបំពាក់ទៅតាមប្រពៃណីដូនតាខ្មែរយើង បាននាំយកចង្ហានទៅកាន់ទីវត្តអារាម ដែលជាទីសក្ការៈរបស់ដូនតាខ្លួន បានធ្វើការគោរពបដិបត្តិតរៀងមក ប្រកបដោយទឹកមុខរីករាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ នៅឱកាសកាន់បិណ្ឌ ក្នុងបរិបទជំងឺ កូវីដ១៩ កំពុងផ្ទុះតាមតំបន់ក្នុងខេត្តសៀមរាប ដោយបានអនុវត្តនូវវិធានការរបស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ភ្នាក់ងារព័ត៌មានកម្ពុជាថ្មី រាយការណ៍ថា មានតែបណ្តាវត្តអារាមនៅតាម ស្រុកតែប៉ុណ្ណោះ មានពុទ្ធបរិស័ទអញ្ជើញទៅធ្វើបុណ្យ ខណៈវត្តនៅក្នុងសង្កាត់ទាំង ១២ នៅក្នុងក្រុង មិនសូវជាមានប្រជាពលរដ្ឋ ពុទ្ធបរិស័ទអញ្ជើញទៅនោះទេ ដោយសារតែសង្កាកត់ទាំង ១២ ក្នុងក្រុង ត្រូវបានបិទខ្ទប់ កំណត់ជាតំបន់ក្រហម និងលឿងទុំ។

នៅតាមបណ្តាវត្តមួយចំនួនតាមបណ្តាស្រុក លើការអនុវត្តវិធានការ ៣កុំ ៣ការពារ នៅមានខ្វះចន្លោះនៅឡើយ មិនទាន់បានគោរពទៅតាមការណែនាំរបស់រដ្ឋបាលខេត្តនៅឡើយ ដែលជាចំណោទបញ្ហាហានីភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទៈ គឿន វេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


