ព័ត៌មានជាតិ
ឆេះផ្ទះជាន់ទី៤កំពុងសាងសង់សង្ស័យឆ្លងចរន្ដអគ្គិសនី
សំណង់ផ្ទះល្វែងដែលកំពុងសាងសង់ស្រាប់តែមានអគ្គិភ័យកើតឡើងដែលសាក្សីអះអាងថាជាករណីទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង២៥នាទីរសៀលថ្ងៃទី២២ ខែកញ្ញា នៅភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជាសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងនៅម៉ោងកើតហេតុមានផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះជាន់ទី៤ ដែលកំពុងសាងសង់ ខណៈដែលពុំមានកម្មករឡើងទៅសាងសង់។ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់បុរី ប៉េង ហួត ដែលស្ថិតនៅក្បែរបានចេញទៅជួយតែបាញ់មិនដល់រហូតទាល់តែរថយន្តធំមានដងវែងទៅបាញ់ពន្លត់ទើបរលត់។

ក្នុងហេតុការណ៍ខាងលើនេះដែលលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅដែលបានចុះទៅដល់ទីតាំងកើតបានឲ្យដឹងថា ករណីនេះផ្តើមឡើងដោយសារទុស្សេខ្សែភ្លើងហើយក៏ពុំបណ្តាលឲ្យប៉ះពាល់មនុស្សឡើយ។ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកជួយអន្តរាគមន៍ទាន់ពេលមិនបង្កឲ្យរាលដាលមកជាន់ក្រោមឡើយ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


