ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ៖ ការគ្រប់គ្រងសំណល់ ក្លាយជាបញ្ហាស្រួចស្រាវមួយ ជាពិសេសក្នុងតំបន់ ទីប្រជុំជន
របាយការណ៍របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ការកើនឡើងផ្នែកសេដ្ឋកិច្ច និងប្រជាជនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ធ្វើឲ្យមានការប្រើប្រាស់សម្ភារៈកាន់តែច្រើនឡើង និងមានការកើនឡើងយ៉ាងកំហុក នូវការបង្កើតសំណល់រឹង និងសំណល់រាវ។
របាយការណ៍សង្ខេប ស្ដីពី ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលអានដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ បានឲ្យដឹងទៀតថា ការគ្រប់គ្រងសំណល់ក្លាយជា បញ្ហាស្រួចស្រាវមួយ ជាពិសេសក្នុងតំបន់ទីប្រជុំជន។ ក្នុងនោះ សំណល់រាវ មានក្នុងបរិមាណគួរឲ្យកត់សម្គាល់ នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ពុំត្រូវបានរក្សាទុកក្នុងប្រព័ន្ធបិទជិតនោះទេ។

ប៉ុន្តែផ្ទុយទៅវិញសំណល់រាវទាំងនោះ ត្រូវបានបញ្ចេញចូលទៅក្នុងបរិស្ថានដោយផ្ទាល់ អាស្រ័យដោយកង្វះប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ។ ចំណែកឯសំណល់រឹងភាគច្រើន នាពេលបច្ចុប្បន្ននេះ ត្រូវបានបោះចោលក្នុងទីលានចាក់សំរាមបើកចំហរ ដែលអាចបង្កគ្រោះថ្នាក់ដល់វត្តមាន អ្នកនៅទីនោះ (ការបំពុលដី/ទឹក ក្លិន ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាដើម)។
បើតាមរបាយការណ៍ដដែល ហេដ្ឋារចនាសម្ព័ន្ធដែលមានបច្ចុប្បន្ន សម្រាប់ការប្រមូល និងការបោះចោលសំណល់ ប្រកបដោយអនាម័យ គឺដើរពុំទាន់ការកើនឡើង នៃការបង្កើតសំណល់នោះឡើយ ដែលចាំបាច់ត្រូវមានអភិក្រមថ្មីៗ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់។
ក្នុងនោះ ក៏រួមទាំងការទទួលយកឋានានុក្រម គ្រប់គ្រងសំណល់ ដែលដើរតួជាឧបករណ៍យុទ្ធសាស្រ្ដមួយ ដើម្បីចាត់អាទិភាពសកម្មភាព ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងសំណល់ ដែលមានលក្ខណៈមេត្រីភាពបរិស្ថាន និងទស្សនៈទានសេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយសំណល់ដែលត្រូវបោះចោល ឲ្យបានច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


