ព័ត៌មានជាតិ
ក្រសួងអប់រំ និងស.ស.យ.ក រួមគ្នាប្រកាសដាក់ឱ្យដំណើរការ«កម្មវិធីស្វ័យសិក្សា»ជាផ្លូវការ
ក្រសួងអប់រំយុវជននិងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាស.ស.យ.ក បានរួមគ្នាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ«កម្មវិធីស្វ័យសិក្សា»ជាផ្លូវការបន្ទាប់ពីធ្វើការសាកល្បងរយៈពេល៥ខែរួចមក។
ពិធីប្រកាសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្តិ ក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជនកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លៃងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលមានលោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំបានបង្កើតកម្មវិធីសិក្សាបែបអេឡេចត្រូនិចនេះឡើង ដើម្បីផ្តល់ឱកាសកាន់តែច្រើនថែមទៀតដល់សិស្សក្នុងការធ្វើស្វ័យសិក្សាក៏ដូចជាផ្តល់ឱកាសដល់លោកគ្រូអ្នកគ្រូយកកម្មវិធីសិក្សាទាំងនោះក្នុងការបន្តជួយបង្រៀនសិស្សផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងរយៈពេល៥ខែនេះ មានអ្នកចុះឈ្មោះចូលរៀនមានប្រមាណ២៤ម៉ឺននាក់ និងមានអ្នកប្រើប្រាស់ប្រមាណ២លាននាក់ហើយគិតជាមធ្យមក្នុង១ថ្ងៃមានអ្នកប្រើប្រាស់ប្រមាណ៧០០០នាក់។
លោករដ្ឋមន្ត្រីបានចាត់ទុកកម្មវិធីសិក្សានេះ ជាការបង្កើននូវកម្មវិធីបន្ថែមពីលើកម្មវិធីសិក្សាបែបអេឡេត្រូនិចដែលក្រសួងបានបង្កើតឡើង និងបានដាក់ឱ្យប្រើប្រាស់ដែលជាការរួមចំណែកធ្វើឱ្យធនធានការសិក្សាកាន់តែសម្បូរបែបសិស្សកាន់តែមានឱកាសក្នុងការប្រើប្រាស់ក្នុងការយកទៅពង្រឹងចំណេះដឹងក៏ដូចជាត្រៀមខ្លួនដើម្បីប្រឡងសញ្ញាបត្រក៏ដូចជាផ្តល់ឱកាសដល់អ្នកគ្រូលោកគ្រូបង្កើននូវបំណិនវិជ្ជាជីវៈក្នុងការបង្រៀនថែមទៀតក្នុងសម័យការរាតត្បាតនៃជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «យើបានវាយតម្លៃងាពីរឆ្នាំនៃកូវីដបានវាយលុកនៅកម្ពុជា ក៏ដូចជានៅពិភពលោកយើងក៏បានយកឱកាសនេះប្រែក្លាយវិបត្តិកូវីដនេះទៅជាឱកាសការអប់រំបែបឌីជីថលហើយក៏ចូលរួមចំណែកក្នុងការលើកកម្ពស់បំណិនសតវត្សទី២១ ដែលជាបំណិនមួយយ៉ាងសំខាន់ហើយអ្នកគ្រូលោកគ្រូបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខាងផ្នែកឌីជីថលនេះហើយបានវាយតម្លៃថា កម្ពុជាបានដើរទៅមុខ១០ឆ្នាំក្នុងការអនុវត្តបំណិនឌីជីថលនេះ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ជាទិសដៅក្រសួងអប់រំបានដាក់ចេញថានឹងបន្តការធ្វើវិនិយោគការអប់រំតាមបែបឌីជីថល និងការបំពាក់សាលារៀននូវកុំព្យូទ័រនិងលើកចិត្តឱ្យសិស្សមានការប្រើប្រាស់អេបទាំងទូរទស្សន៍ទាំងឯកសារដើម្បីអនុវត្តការអប់រំតាមបែនចម្រុះនេះ។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ការបង្កើត អេប«Moeys E.Learning» គឺជាការចូលរួមចំណែកមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការឱ្យសិស្សានុសិស្សយើងបានស្វ័យសិក្សាដោយខ្លួនឯងក្នុងអំឡុងពេលដែលកម្ពុជាមានការរាតត្បាតជំងឺកូវីដ១៩ដែលធ្វើឱ្យសាលារៀនត្រូវផ្អាកការសិក្សាតម្រូវឱ្យសិស្សរៀនតាមអនឡាញនិងយកសន្លឹកកិច្ចការសាលាទៅធ្វើនៅតាមផ្ទះ។
លោកបានបន្តថា អេប «Moeys E.Learning»អាចឱ្យអ្នកសិក្សាងាយស្រួលចំណាយថវិកាតិចតួចបំផុតដោយគ្រាន់តែដោនឡូតតែមួយដងអាចមើលបានរហូតដោយមិនចាំបាច់ប្រើអ៊ិនធើណែតទៀតទេហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺគ្រួសារដែលមានទូរស័ព្ទដៃមួយគ្រឿងតែមានកូនចៅរៀនថ្នាក់ខុសគ្នាក៏អាចដោនឡូតទៅតាមថ្នាក់នីមួយៗបានដែរព្រោះទូរស័ព្ទមួយអាចបង្កើតគណនីចំនួន៥ដោយអាចចែកវេនគ្នារៀនបាន។
យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ការបង្កើតអេបនេះ គឺសម្រាប់ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូទាំងអស់គ្នាសិស្សានុសិសស្សទាំងអស់មិនមែនសម្រាប់តែសហភាពសហព័ន្ធយុវជនកម្ពុជានោះទេ គឺសូម្បីតែសិស្សានុសិស្សចូលរួមចុះឈ្មោះប្រើឱ្យបានច្រើននោះ ពួកយើងខ្ញុំដែលជាអ្នកបង្កើតអេបនេះសប្បាយចិត្ត»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី នឹងខិតខំធ្វើការសហការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីបង្កើតកម្មវិធីថ្មីៗបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើនស្របទៅតាមបច្ចេកវិទ្យា៤ចុចសូន្យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


