ព័ត៌មានជាតិ
លោក ស ថេត ចុះចែកអំណោយជូនពលរដ្ឋ ជួបការខ្វះខាតដោយសារកូវីដ ក្នុងសង្កាត់បឹងទំពន់ទី១
លោក ស ថេត ប្រធានក្រុមការងារ ចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះផ្តល់អំណោយជាថវិកា គ្រឿងឧបភោគ-បរិ ភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ចែកជូនដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ។
ការចុះទៅចែកយ៉ាងដូច្នេះ បន្ទាប់ពីបានទទួលព័ត៌មាន និងរាយការណ៍ពីក្រុមការងារ អំពីការខ្វះខាតជីវភាព របស់ប្រជាពលរដ្ឋចំនួន ៤១៥គ្រួសារ នៅសង្កាត់បឹងទំពន់ទី១ ក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការចុះនេះ ត្រូវបានចែកជាក្រុមតូចៗ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ៣ការពារ ៣កុំ។
លោក ស ថេត ប្រធានក្រុមការងារ ចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់១ មានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសដោះស្រាយបញ្ហាប្រឈម នៅប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលខ្វះខាតជាក់ស្តែង៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


