Connect with us

ព័ត៌មានជាតិ

ទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរពីប្រទេសថៃចាប់ផ្តើមវាយលុកខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ដោយសារស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេសថៃ បានហក់ឡើងលឿន ធ្វើឱ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ផ្នែកខ្លះក្នុងភូមិ​សាស្រ្ត​ខេត្តបន្ទាយមានជ័យ ទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែនកម្ពុជា-ថៃ ដែលអាចជន់លិចស្រុកក្រុងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា​​ អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត បានចុះពិនិត្យមើលប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃ ជាច្រើនគ្រួសារ និងត្រៀមជម្លៀសទៅនៅទីទួលសុវត្តិភាព។

ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀងនោះ លោក គន់ គីម បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ រងទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបានហក់ឡើងខ្លាំង ធ្វើឱ្យក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យលិច។ ដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ កំពុងខ្វះខាតស្បៀង លោកនឹងត្រៀមដឹកនាំអំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះបន្ទាន់យកមកចែកដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ក្នុងនោះមានចាស់ជរា ស្ត្រីមេមាយ ជនក្រីក្រជាដើម។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំងអាវុធហតខេត្តស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀម
ជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ក្នុងនោះក៏ធ្វើការចែកស្បៀងឱ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ-១៩ជាដើម។ លោកបានឱ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុគ្រោះទឹកជំនន់នេះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម