ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោ ដាក់ម៉ាស៊ីនបូមរំដោះទឹកជំនន់ក្នុងភូមិសំបួរ សង្កាត់ដង្កោ
អាជ្ញាធរខណ្ឌដង្កោសហការជាមួយជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដាក់ម៉ាស៊ីនបូមទឹក និងរថយន្តមូមលូដើម្បីបូមស្តារលូរំដោះទឹកជន់លិចលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។
នៅពេលដែលឃើញសកម្មភាពនេះ ប្រជាពលរដ្ឋសូមថ្លែងការកោតសរសើរ និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរ ដែលបានចុះជួយដោះស្រាយភ្លាមៗជូនពួកគាត់ ។

យោងតាមការពីបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញប្រាប់អោយដឹងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ថា នៅតំបន់ភូមិរស់នៅរបស់ពួកគាត់ ជារៀងរាល់រដូវវស្សាតែមានទឹកជន់លិចជាប់ប្រចាំ ដោយសារតែពុំទាន់មានប្រព័ន្ធលូប្រើប្រាស់ត្រឹមត្រូវ ហើយការជន់លិចនេះ គឺមានរយៈពេលរាប់ឆ្នាំមកហើយ។
ដោយជួបបញ្ហាទាំងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទាំងអស់ សូមសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌដង្កោ ជាពិសេសលោកអភិបាលរាជធានីភ្នំពេញក៏ដូចជាជំនាញពាក់ព័ន្ធមេត្តាជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ទាំងអស់គ្នាផង ៕
អត្ថបទ៖ រ៉ាវុទ្ធ





-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


