ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ឲ្យពលរដ្ឋរាយការណ៍ បើមានអ្នកមកពីក្រៅស្រុក ចូលក្នុងមូលដ្ឋានរបស់ខ្លួន
អាជ្ញាធរខេត្តក្រចេះ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់ ករណីមានអ្នកមកពីក្រៅស្រុក ចូលទៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរអនុវត្តទៅតាមវិធានការ របស់ក្រសួងសុខាភិបាល សំដៅទប់ស្កាត់ការឆ្លងរាល ដាល នៅក្នុងសហគមន៍។
ថ្លែងក្នុងឱកាសចុះផ្សព្វផ្សាយ និងណែនាំពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារភ្នំខៀវ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា «ប្រសិនបើមាន អ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រញាប់រាយការណ៍ មកអាជ្ញាធរជាបន្ទាន់ព្រមទាំង រៀបចំខ្លួនដាក់ឲ្យ នៅដាច់ដោយឡែក»។
លោកអភិបាលរងខេត្ត បានបន្តថា ជាងនេះទៀតប្រសិនបើ មានការសង្ស័យថា មានឆ្លងជំងឺកូវីដ-១៩នោះ ត្រូវរាយការណ៍មកអាជ្ញាធរ ឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកអភិបាលរខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការអនា ម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យបានល្អផងដែរ។
លោកប៉ែន លីណាត បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងអជ្ញាធរឃុំ ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពេលនេះត្រូវអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការពារកុំឲ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ ឆ្លងចូល សហគមន៍របស់យើង។
លោកអភិបាលរងខេត្ត បានបន្ថែមថា «យើងមិនត្រូវមើលស្រាល លើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរ បណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គល មិនបានការពារខ្លួនត្រឹមត្រូវទេនោះ»។
លោកអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករដែរមិនទាន់បានចាក់វ៉ាកសាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងកុមារចាប់ពីអាយុ១២ឆ្នាំ ឡើងទៅសូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


