Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន នាំអំណោយសម្តេចតេជោ ជូនមនុស្សចាស់អាយុចាប់ពី ១០០ឆ្នាំ នៅស្រុកព្រះស្តេច

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញមកសួសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកយាយអាយុចាប់ពី ១០០ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់លោកយាយ វៃ យឿន អាយុ ១០០ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះ លោកស្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករឭកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ហើយសម្តេចមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។ 

លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ សម្ដេចតេជោបានខិតខំប្រឹងប្រែងស្វះស្វែងរកនូវវ៉ាក់សាំង ដើម្បីចាក់ជួបបងប្អូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្នាទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

លោកស្រីបានអំពាវនាវដល់បងប្អូន្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមទាំងអស់គ្នាដោយអនុវត្តនៅវិធានការនានា ជាពិសេសគឺ ៣កុំ៣ការពារ ទាំងអស់គ្នា ទោះបីបានចាក់វ៉ាក់សាំងក៏ដោយ។ 

សម្ភារៈផ្តល់ជូននោះមាន ថវិកា ៣លានរៀល អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម