ព័ត៌មានជាតិ
ស្រូវកកស្ទះ តាមព្រំដែន អភិបាលខេត្តចុះទៅរកដំណោះស្រាយជួយដល់កសិករ
(ខេត្តកំពត)៖ រយៈពេលជាងពីរសប្តាហ៍នេះ ការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ នៃឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត មានភាពយឺតយ៉ាវ ហើយឈ្មួញមកពីខេត្តឆ្ងាយត្រូវរង់ចាំជាច្រើនថ្ងៃ បណ្តាលឲ្យប៉ះពាល់ដល់ការងាររកស៊ី។ ដើម្បីសម្របសម្រួលដោះស្រាយឆ្លើយតបជាបន្ទាន់ លោក ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យនៅតំបន់ព្រំដែនដោយផ្ទាល់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយពីបានពិនិត្យ និងជួបប្រជុំជាមួយអាជ្ញាធរ មន្ត្រីជំនាញ និងពាក់ព័ន្ធនៅច្រកទ្វារធ្វេរភាគីតន់ហន់ ឈ្មួញ និងប្រជាពលរដ្ឋ បានឲ្យដឹងថា មូលហេតុសំខាន់ដែលនាំឲ្យមានការកកស្ទះ និងយឺតយ៉ាវក្នុងការនាំស្រូវចេញមានពីរចំណុចសំខាន់ ទី១. ដោយសារជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលនៅប្រទេសវៀតណាម ភាគីវៀតណាមរិតបន្តឹងវិធានការការពារ និងទី២. ការិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវកោគរបស់វៀតណាម (ទាមទារឲ្យមានឯកសារពាក់ព័ន្ធ និងការកំណត់ទម្ងន់រថយន្តដឹកទំនិញតាមច្បាប់)។
លោក ជាវ តាយអភិបាលខេត្តកំពតបានដាក់ចេញនូវដំណោះស្រាយចំពោះមុខថា រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារដោះស្រាយការនាំចេញស្រូវ និងរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាមតាមរយៈVideo Conference ដើម្បីពិភាក្សារកដំណោះស្រាយនូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួលការនាំចេញស្រូវដែលមិនទាន់មានភាពប្រទាក់ក់ក្រឡាគ្នា សំដៅដល់ការនាំស្រូវចេញឲ្យមានភាពរលូន។
ដូច្នេះដើម្បីសម្រួលដល់ការនាំចេញ រដ្ឋបាលខេត្ត ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល រួម និងសមត្ថកិច្ច អាជ្ញាធរមន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណារួមសហការគ្នា រកវិធីដោះស្រាយ សម្របសម្រួល បង្កលក្ខណៈងាយស្រួលជូនដល់អាជីវករក៏ដូចប្រជាពលរដ្ឋ ដើម្បីជំរុញការនាំស្រូវចេញទៅលក់ក្រៅប្រទេស ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរផងដែរ។
លោក ជាវ តាយអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទាំងថ្នាក់ខេត្ត និងតាមព្រំដែនរួមនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន នឹងលុបបំបាត់កាត់បន្ថយភាពអសកម្មផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងកិច្ចប្រកបរបរជំនួញរវាងកម្ពុជាវៀតណាមឲ្យបានកាន់តែប្រសើរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


