Connect with us

ព័ត៌មានជាតិ

មុន​ផ្ទុះកូវីដ ខេត្តព្រះសីហនុ​មាន​ភ្ញៀវ​ទេសចរ​​ជាង ២ លាន​នាក់​​​រៀងរាល់ឆ្នាំ

បានផុស

នៅ


ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការសុវត្ថិភាពនិងនិតិវិធីប្រតិបត្តិស្តងដាអប្បរមា(SOP) សម្រាប់អាជីវកម្មទេសចរណ៌ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេស ចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពក្នុងការជម្រុញ និងអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិយោគ​កាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ពន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តព្រះសីហនុ ត្រូវបានកំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរនិងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និងធនធានបាតសមុទ្រ ផ្ដល់សក្តានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ ទាញភ្ញៀវទេសចរប្រមាណ ២លាននាក់ ឱ្យចូលមកទស្សនា និងសំរាកកម្សាន្តជារៀងរាល់ឆ្នាំមុនព្រឹត្តិការណ៍កើតជំងឺ កូវីដ-១៩។

លោក ម៉ាង ស៊ីណេត​បាន​ឲ្យ​ដឹ​ង​បន្ត​ថា ​ខេត្តព្រះសីហនុមានសក្តានុពលធម្មជាតិជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។ នៅខែវិច្ឆិកាខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញ។ ដូច្នេះ​ប្រតិបត្តិករណ៍ទេសចរណ៍ ត្រូវ​ចូលរួមអនុវត្តវិធានស្តង់ដារ (SOP) ដើម្បីបើកដំណើរការទេសចរឡើងវិញឆ្នាំ២០២២ខាងមុខ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យ​ប្រតិបត្តិករទេសចរណ៍តាមរមនីយដ្ឋានទេសចរណ៍នានា រៀបចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ។ 

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា (SOP) ពិតជាមានសារៈសំខាន់ណាស់សម្រាប់ចំណេះដឹង មូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១  និងត្រៀមទទួលភ្ញៀវនៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ។

ខេត្តព្រះសីហនុមានសក្តានុពល ដោយ​មានកំពង់ផែអន្តរជាតិទឹកជ្រៅ នឹង​ត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៥ អាចឱ្យនាវាចូលចតបាន ៩២ភាករយ នៃនាវាចរណ៍លើពិភពលោក។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,២០០ម៉ែត្រ វែងជាងគេក្នុងប្រទេសកម្ពុជា អាចឱ្យយន្តហោះធុនធំចុះចតបាន។ ខេត្តមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿន​ពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ អាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម