ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ មានរាជធានីខេត្តចំនួន២០ហើយបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានប្រសាសន៍នៅថ្ងៃទី២៩ ខែកញ្ញានេះថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន២០ហើយបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាកសាំងដូសទី១ដោយជោគជ័យ និងបន្តចាក់ដូសទី២ និងដូសទី៣ជាបន្តបន្ទាប់ទៀត។
លោកស្រីបានបន្តថា ចំណែកខេត្ត៥ទៀតដែលនៅមិនទាន់បានបិទបញ្ចប់នោះរួមមាន កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវខិតខំជំរុញការចាក់វ៉ាក់សាំង និងអាចបិទបញ្ចប់នាខែតុលាខាងមុខនេះដែរ។

លោកជំទាវបានបន្តទៀតថា នៅថ្ងៃទី១១ ខែតុលាខាងមុខនេះ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស និងមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គទូត អង្គការអន្តរជាតិជាបន្តបន្ទាប់ទៀត ដែលបានចាក់វ៉ាក់សាំងបានពីរដូស ឬគ្រប់ដូស។
លោកជំទាវបានបន្ថែមថា គិតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន៩៨៩៤០០៦នាក់ ស្មើ ៩៨,៩៤ភាគរយធៀបនឹងគោលដៅ១០លាននាក់ កុមារដែលមានអាយុចាប់ពី១២ដល់អាយុ១៧ឆ្នាំមានចំនួន១៧៥៦៧៤៩នាក់ស្មើនឹង៨៩,៣១ភាគរយ ធៀបនឹងគោលដៅ១,៩៦៦,៩៣១ នាក់ និងកុមារអាយុពី០៦ឆ្នាំដល់ក្រោម ១២ឆ្នាំមានចំនួន១៦២២៦០៨នាក់ស្មើនឹង៨៥,៥១% ធៀបនឹងគោលដៅ ១,៨៩៧, ៣៨២ នាក់។

លោកជំទាវបានបញ្ជាក់ថា អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ដោយសារបញ្ហាសុខភាពមានចំនួន៧២៩១៦នាក់ អ្នកចាក់បានពីរដូសចំនួន១០៩៨៦២៣១នាក់ និងអ្នកចាក់ដូសទី៣មានចំនួន៨៨១៤៣២នាក់។
គួរបញ្ជាក់ថា តាមផែនការរាជរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍សំដៅទប់ស្កាត់កាឆ្លងរាលដាលជំងឺកូវីដ១៩បើកដំណើរការសាលារៀននៅតាមតំបន់មានហានិភ័យទាបនិងត្រៀមបើកវិស័យទេសចរណ៍ក៏ដូចជាសេដ្ឋកិច្ចឡើងវិញផងដែរ៕
អត្ថបទ៖ សំអឿន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


