ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ប្រាប់យុវជនថា «កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធតែមានតម្លៃរបស់វាទាំងអស់»
លោក ជិន ម៉ាលីន ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានតួនាទីជាច្រើនផ្សេងទៀត បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងផ្ដាំផ្ញើដល់យុវជនថា «កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធតែមានតម្លៃរបស់វាទាំងអស់»។

លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៩ ខែកញ្ញា អមជាមួយរូបភាព ២សន្លឹក ដែលជាអនុស្សាវរីយ៍កាលពី ១០ឆ្នាំមុន។ កាលនោះលោក ជិន ម៉ាលីន នៅជាមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងទទួលភារកិច្ចមួយ គឺរៀបចំ និងជូនឥស្សរជន ដែលជាវាគ្មិនល្បីៗ របស់គណបក្ស ធ្វើដំណើរឃោសនានយោបាយគ្រប់ស្រុក ទូទាំងខេត្តតាកែវ ទៅគ្រប់ច្រកល្ហកឆ្លងកាត់ ទាំងផ្លូវគោកផង ផ្លូវទឹកផង ពេលខ្លះជាប់គាំងទូកកណ្តាលទន្លេ ក៏មានដែរ។ តែពេលនោះ អ្វីដែលជាឱកាសសម្រាប់លោក គឺបានរៀនសូត្រ និងដកបទពិសោធន៍ បានច្រើនពីវាគ្មិនល្បីៗ ដែលជាទុនសម្រាប់លោកក្លាយខ្លួនជាវាគ្មិន និងឃោសនិកនយោបាយ របស់យុវជនគណបក្ស និងនាំឲ្យរូបលោក មានថ្ងៃនេះ។
លោក ជិន ម៉ាលីន បានសរសេរបន្តថា «គ្រាន់តែចង់ផ្តាំប្រាប់យុវជនយើងថា កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធតែមានតម្លៃរបស់វាទាំងអស់ សំខាន់យើងត្រូវប្រឹងធ្វើឲ្យបានល្អ ដោយយកចិត្តទុកដាក់ និងត្រូវចេះចាប់យកឱកាសនិងបង្កើតឱកាសពីការងារទាំងនោះ»៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


